• 2020-05-07 08:54:35
  • ប្រដាល់

ដល់​វេន​ រឿង​ សោភ័ណ្ឌ​ សងសឹក​ ឡុង​ សុភី​ វិញ​ម្ដង​ហើយ​ថ្ងៃ​សៅរ៍​នេះ​

  • 2020-05-07 08:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ដល់​ពេល​ដែល​អ្នក​ប្រដាល់​ដៃ​ភ្លើង​ជើង​រន្ទះ​ រឿង​ សោភ័ណ្ឌ​ ឡើង​សងសឹក​លើ​កីឡាករ​ល្អ​ជង្គង់​ និង​ស្នៀត​ចាប​ចឹក​ស្រូវ​ ឡុង​ សុភី ​ជា​ថ្មី​ឯ​សង្វៀន​គោ​ជល់​របស់​ CNC ។​

ឡុង សុភី និង​ រឿង សោភ័ណ្ឌ

នេះ​បើ​តាម​ការ​ប្រកាស​របស់​សង្វៀន​ CNC​ ជា​ពិសេស​លើ​សង្វៀន​គោ​ជល់​សប្ដាហ៍​នេះ​គឺ​មាន​ការ​ប្រកួត​សងសឹក​រវាង​ រឿង​ សោភ័ណ្ឌ​ និង​ ឡុង​ សុភី​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ឆ្នាំ​២០២០។​ សោភ័ណ្ឌ​ ធ្លាប់​វ៉ៃ​ឲ្យ​ សុភី​ សន្លប់​បន្ត​ដំណើរ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​ ១ខ្សែ​ ប៉ុន្តែ​កន្លង​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ​រូប​គេ​ក៏​បាត់បង់​ខ្សែក្រវាត់​ ១គ្រឿង​ និង​ទឹក​ប្រាក់ ៤០០០​ដុល្លារ​ ដោយ​សារអ្នក​លេង​ជង្គង់​នេះ​វិញ​ដែរ។​

ឡុង សុភី និង​ រឿង សោភ័ណ្ឌ

បើ​ទោះ​ជា​ការ​ចាញ់​ឈ្នះ​ត្រឹម​ពិន្ទុ​នា​ប្រកួត​ចុង​ក្រោយ​រវាង​អ្នក​ទាំង​ពីរក្ដី​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ជា​ការ​ខក​ចិត្ត​ខ្លាំង​ផង​ដែរ​សម្រាប់​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ រឿង​ សោភ័ណ្ឌ​ នៅ​ពេល​នោះ។​ ដូច្នេះ​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ ជា​ឱកាស​ដណ្ដើម​កេរ្តិ៍ឈ្មោះ​ពី​ ឡុង​ សុភី​ វិញ​ផង​ដែរ​ព្រោះ​អ្នក​ទាំង​ពីរ​មិន​ងាយ​បាន​ជួប​គ្នា​ឡើយ​លើ​សមរភូមិ​ប្រដាល់​គុន​ខ្មែរ​នេះ។​ រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ការ​ប្រកួត​រវាង​ រឿង​ សោភ័ណ្ឌ​ និង​ ឡុង​ សុភី​ ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​លើក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី