• 2020-05-06 06:32:01
  • ប្រដាល់

រឿងរ៉ាវតូចតាចចំនួន ១០ ដែលជះឥទ្ធិពលធំដល់ការហ្វឹកហាត់ប្រដាល់

  • 2020-05-06 06:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណែកផ្លាស់ប្ដូរសំខាន់ៗអាចធ្វើឲ្យការប្រកួតនៅលើសង្វៀនទទួលបានលទ្ធផលល្អ។ ប៉ុន្តែអ្នកលេងក្បាច់គុនត្រូវដឹងអំពីទម្លាប់ដ៏ល្អនេះដើម្បីអភិវឌ្ឍខ្លួន។ ឥឡូវនេះសូមបង្ហាញ ១០ ចំណុចតូចៗដែលអាចផ្លាស់ប្ដូរការហ្វឹកហាត់របស់អ្នកឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។

#1 ការញុំាទឹកជាប្រចាំ

ការញុំាទឹកគឺជាអាទិភាព ហើយត្រូវញុំាទឹកគ្រប់គ្រាន់មុនពេលចូលទៅហ្វឹកហាត់នៅក្លិប។ អ្នកគួរញុំាទឹក៨កែវក្នុងមួយថ្ងៃ។ ការហ្វឹកហាត់ក្ដៅ គឺចាំបាច់ត្រូវការទឹក ហើយ ម្ចាស់ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion កីឡាការិនី Stamp Fairtex ក៏បានធ្វើរឿងនេះជាប្រចាំ។ Stamp ថ្លែងថា ៖«អ្នកត្រូវញុំាទឹកឲ្យច្រើនដើម្បីរក្សាសំណើម ព្រោះយើងបាត់បង់ជាតិទឹកច្រើនអំឡុងពេលហ្វឹកហាត់។ ហើយវាក៏សំខាន់ដែរត្រូវញុំាទឹកបន្ទាប់ពីហ្វឹកហាត់រួចរាល់។ វាជួយឲ្យរាងកាយមានកម្លាំងវិញ បន្ទាប់ពីអារម្មណ៍ហត់នឿយ»។

#2 ញុំាអាហារឲ្យបាន ៣ ម៉ោងមុនពេលហ្វឹកហាត់

វារំលាយអាហារបានល្អមុនពេលទៅក្លិបហាត់។ អ្នកអាចអង្គុយបានស្រួលបួល និងអាចធ្វើចលនាបានត្រឹមបើញុំាអាហាររយៈពេល ៣ ម៉ោងមុនចាប់ផ្ដើមហ្វឹកហាត់។ បើអ្នកអាចចម្អិនអាហារខ្លួនឯងដូច “Super” Sage Northcutt និង Alain “The Panther” Ngalani រឹតតែប្រសើរឡើង។ វាគ្រាន់តែការផ្ដល់មតិ ប៉ុន្តែពេលខ្លះក៏មិនអាចធ្វើបានដែរ។ ក្នុងនោះត្រូវរៀបចំអាហារសម្រន់ ដែលមានជាតិប្រូតេអីន។ ប៉ុន្តែយ៉ាងណាក្ដីត្រូវច្បាស់ក្នុងចិត្តថាការរំលាយអាហារល្អគ្រប់គ្រាន់មុនពេលការហ្វឹកហាត់ចាប់ផ្ដើម។ ក្នុងនោះបើសិនអ្នកអត់ញុំាអាហារទេ ច្បាស់ជាអត់មានកម្លាំងគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ និង មិនអាចហាត់ឲ្យបានល្អដូចការចង់បាននោះឡើយ។

#3 គេងឲ្យបានល្អ

មិនខ្វល់ថាអ្នករវល់កម្រិតណានោះទេ សូមគេងយ៉ាងហោចឲ្យបាន៧ម៉ោងក្នុង១យប់។ ដើម្បីគេងបានបែបនេះសូមកាត់បន្ថយការញុំាភេសជ្ជៈមានជាតិកាហ្វេ និងជាតិស្ករច្រើននៅពេលថ្ងៃ។ អ្នកលេងក្បាច់គុននៅសង្វៀន ONE Super Series កីឡាករ Superlek Kiatmoo9 ចាត់ទុកការគេងជាផ្នែកដ៏សំខាន់ក្នុងការហ្វឹកហាត់របស់ខ្លួន។ «វាសំខាន់ណាស់ព្រោះជាធាតុដែលជួយអភិវឌ្ឍការហ្វឹកហាត់ និង ធ្វើឲ្យរាងកាយមានកម្លាំង។ ដូច្នេះ យើងកាន់តែខ្លាំងឡើង។ ការសម្រាកគ្រប់គ្រាន់នឹងកើនកម្លាំង , មានភាពអំណត់ និងជួយឲ្យកម្លាំងត្រលប់មកវិញលឿន»។

#4 ញុំាអេឡិកត្រូលីត

សម្រាប់អ្នកលេងមួយថៃ ការញុំាកញ្ចប់អេឡិកត្រូលីត សម្រាប់ជួយបង្កើនជាតិប៉ូតាស្យូម។ Superlek ក៏បានញុំាវាពីរដងក្នុងការហ្វឹកហាត់ពីរពេលក្នុងមួយថ្ងៃ។ «ការញុំាអេឡិកត្រូលីត ជួយឲ្យរាងកាយមិនឆាប់ហត់ និង អារម្មណ៍ល្អឡើងវិញ។ វាជួយឲ្យរាងកាយត្រលប់មកកាន់ធម្មតាលឿន។ មនុស្សជាច្រើនអត់មានជាតិប៉ូតាស្យូមគ្រប់គ្រាន់នោះទេ ហើយពេលធ្វើលំហាត់ប្រាណ នឹងស្ដែងឲ្យចេញ»។

#5 កម្ដៅសាច់ដុំឲ្យត្រឹមត្រូវ

យើងត្រូវកម្ដៅសាច់ដុំ ១៥ នាទី មុនពេលដល់ម៉ោងហ្វឹកហាត់។ អ្នកខ្លះកម្ដៅសាច់ដុំមិនគ្រប់គ្រាន់។ កម្ដៅសាច់ដុំគឺដើម្បីបំពេញចន្លោះប្រហោងនៅផ្នែកខ្លះនៃរាងកាយ។ ម្ចាស់ខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion កីឡាករ Nong-O Gaiyanghadao បានប្រាប់អំពីការកម្ដៅសាច់ដុំត្រឹមត្រូវ។ «វាជួយសម្រួលដល់សាច់ដុំក្នុងរាងកាយ និងការពារកុំឲ្យមានរបួសពេលហ្វឹកហាត់។ សូមកម្ដៅសាច់ដុំដោយខ្លួនឯងទោះមិនទាន់ចូលហ្វឹកហាត់។ វាមិនប្រើពេលយូរទេ ប៉ុន្តែ ១៥ នាទី គឺជាស្ដង់ដារនៅក្នុងពិភពលោក»។

#6 លំហាត់ភាពអំណត់

អ្នកមិនអាចជួបកីឡាករដែលអត់មានរត់សោះនោះទេ។ កីឡាករអាជីពខ្លះហ្វឹកហាត់រត់ ២ ដងក្នុងមួយថ្ងៃ ឬ ៦ថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីត្រៀមប្រកួត។ ក្នុងអំឡុងពេលហ្វឹកហាត់ គួររត់ ៣ ដងក្នុង១សប្ដាហ៍ហើយការរត់នោះរយៈពេល ៣០ នាទី។ ការរត់ធ្វើឲ្យមានភាពអំណត់កើនឡើង និង ចលនាចង្វាក់បេះដូងកាន់តែប្រសើរ និងអាចឈានទៅហាត់កម្រិតខ្ពស់មួយទៀត។ ការធ្វើបែបនេះអាចក្លាយជាអមនុស្សថ្មី ហើយអ្វីៗត្រូវបានផ្លាស់ប្ដូរ។

#7 មើលការហាត់គុននៅលើ ONE Super App

ដើម្បីអនុវត្តន៍ឲ្យកាន់តែល្អត្រូវតាមដានទស្សនាដោយខ្លួនឯង។ Stamp បានថ្លែងថា ៖«ការទស្សនាអំពីក្បាច់គុនបច្ចេកទេសផ្សេងៗគ្នា គឺសំខាន់ណាស់។ ត្រូវរកចំណុចអ្វីទៅដែលធ្វើឲ្យពួកគេជាកីឡាករល្អ។ អ្នកអាចមើលបច្ចេកទេសសម្រាប់យកទៅហ្វឹកហាត់ ឬ យកជាក្បាច់ក៏បាន»។ ការតាមដានកីឡាករជាប្រចាំ ONE គឺអាចយកទៅអនុវត្តន៍នៅលើសង្វៀនបាន។

#8 ការតមអាហារឲ្យមានលំនឹង

ការតមអាហារឲ្យបានត្រឹមត្រូវគឺសម្រាប់សុខភាព និង ជះឥទ្ធិពលល្អក្នុងការហ្វឹកហាត់នៅក្លិប។ របបអាហារត្រឹមត្រូវគឺផ្ដល់សារសំខាន់ណាស់។ អាហារផ្សេងគ្នា ក៏មានលទ្ធផលផ្សេងគ្នាដែរ។ Nong-O តំណាងឲ្យក្លិប Evolve បានពន្យល់បែបនេះ៖ «អ្នកត្រូវមានសុខភាពល្អនៅគ្រប់រាងកាយរួមទាំងសាច់ដុំដល់ឆ្អឹងផង។ របបអាហារត្រឹមត្រឹមធ្វើឲ្យយើងមិនងាយឈឺផ្ដេសផ្ដាស»។

#9 សម្រាកលម្ហែមួយថ្ងៃក្នុងមួយសប្ដាហ៍

ទោះជាកីឡាករអាជីពកម្រិតណា ឬ ហាត់កម្រិតណា ប៉ុន្តែត្រូវសម្រាក១ថ្ងៃក្នុងមួយសប្ដាហ៍។ ការសម្រាកមួយថ្ងៃមិនមែនសម្រាប់តែសុខភាពរាងកាយ ប៉ុន្តែថែមទាំងសុខភាពផ្នែកស្មារតីផងដែរ។ តាំងពីចូលប្រលូកក្នុងពិភពគុន Superlek តែងតែសម្រាកជាទម្លាប់។ «អ្នកលេងមួយថៃ ការហាត់មិនអាចខ្វះបានមានដូចជាលំហាត់ cardio, ភាពអំណត់, និង ហាត់កម្លាំង ជាដើម។ ប៉ុន្តែការសម្រាក១ថ្ងៃ គឺ ធ្វើឲ្យមានសារសំខាន់ដល់សាច់ដុំ។ ហើយពេលត្រលប់មកវិញ អ្នកនឹងកាន់តែល្អជាងមុន។ បែបនេះមានអារម្មណ៍ថាលម្ហែខួរក្បាល សម្រាក និងអារម្មណ៍ស្រស់»។

#10 កុំលេងទូរសព្ទ

សព្វថ្ងៃនេះ គេបង្កើតទំនាក់ទំនងគ្នាតាមស្មាតហ្វូន និង លេងបណ្ដាញសង្គមជាប្រចាំ។ ស្មាតហ្វូនមានផលប្រយោជន៍តាមដានការរត់នៅក្លិប, ស្ដាប់ភ្លេងពេលហ្វឹកហាត់ និង ថតរូបរួមវីដេអូជាដើម។ ប៉ុន្តែពេលហ្វឹកហាត់កុំលេងទូរសព្ទ ឬ ដាក់វាចោលសិន ហើយបើអាចបិទតែម្ដងសិនទៅកុំឲ្យរំខាន។ មួយទៀតដើម្បីឲ្យកាន់តែល្អ គឺ ដាក់ airplane ពេលហ្វឹកហាត់ក៏បាន។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕ អត្ថបទ៖ ស៊ីធី

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់