• 2020-05-04 02:51:05
  • ប្រដាល់

មួយ​ជើង​របស់​ ប៊ុន​ សុធា​ ល្អ​ហួស​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ សន្លប់​ទឹក​២​ ម្សិលមិញ​

  • 2020-05-04 02:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ខ្លាំង​ ប៊ុន​ សុធា​ បង្ហាញ​មុខ​ជា​ថ្មី​លើក​ទី១​ នា​អំឡុង​ជំងឺ​ COVID-19​ ម្សិលមិញ​នៅ​លើ​សង្វៀន​បាយ័ន​ ផ្ដួល​រៀមច្បង​ គួន​ ប៊ុនហ៊ីម​ ដោយ​ស្នៀត​ទាត់​ផ្កាប់ចាន​ទឹក​ទី២។

ប៊ុន សុធា និង​ គួន​ ប៊ុនហ៊ីម​

ប៊ុន​ សុធា​ ពិត​ជា​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​មែន​ ខណៈ​កាយសម្បទា​ក៏​អំណោយ​ផល​ថែម​ទៀត​ ដូច្នេះ​ហើយ​ហាក់​មាន​ប្រៀប​ខ្លាំង​លើ​ដៃគូ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ល្អ​ធាក់​ ពូកែ​ទាត់​ជើង​ក្រោម​ បោះ​ជង្គង់​ និង​ឆក់​បក់​កែង​ជា​ដើម។​

ប៊ុន សុធា និង​ គួន​ ប៊ុនហ៊ីម​

ការ​ប្រកួត​ម្សិលមិញ​នេះ​កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​មិន​ទាន់​ប្រឹង​អស់​សមត្ថភាព​ផង​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ ឲ្យ​សន្លប់​បាត់​ទៅ​ហើយ។​ ប៊ុនហ៊ីម​ ចូល​មិន​ចុះ​ដោយ​សារ​តែ​ដៃគូ​ចេញ​រហ័ស​ និង​កាត់​មុន​ជា​និច្ច។​ ប៊ុនសុធា​ ព្យាយាម​បោះ​ជង្គង់​ និង​ទាត់​កាប់​ជើង​ក្រោម​ធ្ងន់​ និង​ឆ្មក់​ទាត់​លើ​ម្ដងៗ​ហើយ​ក៏​ចូល​មុខ​ ប៊ុនហ៊ីម​ សន្លប់​ក្នុង​ទឹក​ទី២​នោះ​តែ​ម្ដង។​

រំលឹក​ដែរ​ថា​ ប៊ុន​ សុធា​ ផ្ដួល​ គួន​ ប៊ុនហ៊ីម​ ឲ្យ​សន្លប់​បោះបង់​ការ​ប្រកួត​ម្សិលមិញ​នេះ​គឺ​ក្នុង​កម្មវិធី​ខារាប៉ាវ​ប្រដាល់​មិត្តភាព​ជាតិ​ និង​ជាតិ​លើ​សង្វៀន​បាយ័ន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់