- 2020-04-28 07:26:50
- បាល់ទាត់
Mbappe ថ្លៃជាងគេបំផុតទោះធ្លាក់១៨លានដោយ Covid-19 តែគ្មាន Ronaldo
- 2020-04-28 07:26:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ថ្លៃជាងគេបំផុតទោះធ្លាក់១៨លានដោយ Covid-19 តែគ្មាន Ronaldo
ចន្លោះមិនឃើញ
Kylian Mbappe បានក្ដាប់តំណែងជាកីឡាករ មានតម្លៃខ្លួនថ្លៃជាងគេបំផុតលើពិភពលោក ក្នុងចំណោម២៥នាក់ បើទោះបីថ្លៃខ្លួនរបស់គេធ្លាក់ចុះ១៨លានផោនក្ដី ក្នុងអំឡុងពេលពិភពលោកកំពុងជួបវិបត្តិកូរ៉ូណា។ យ៉ាងណាគួរឱ្យស្ដាយសម្រាប់ខ្សែប្រយុទ្ធ Cristaino Ronaldo របស់ Juventus មិនមានក្នុងតារាងចំណាត់ថ្នាក់ឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២១ឆ្នាំរបស់ PSG កីឡាករ Mbappe បច្ចុប្បន្នមានតម្លៃខ្លួន ១៦២លានផោនធ្លាក់ចុះ ១៨លានផោន ខណៈកាលពីមុនដែលពិភពលោកមិនទាន់រងគ្រោះដោយសារ Covid-19 តម្លៃខ្លួនរបស់គេមានរហូតដល់ ១៨០លានផោន។
កីឡាករ Raheem Sterling វ័យ២៥ឆ្នាំរបស់ Man City និង Neymar របស់ PSG បានក្ដាប់តំណែងលេខ២ព្រមគ្នា មានតម្លៃខ្លួនបច្ចុប្បន្ន ១១៥,២លានផោន ធ្លាក់ចុះ ២៨,៨លានផោន ខណៈពីមុនមាន ១៤៤លានផោន។
ចំណែក Harry Kane របស់ Spurs, Mohamed Salah, Sadio Mane របស់ Liverpool និង Kevin De Bruyne របស់ Man City ឈរលេងរៀងទី៣ មានតម្លៃខ្លួនបច្ចុប្បន្ន ១០៨លានផោន ធ្លាក់ចុះ២៧លានផោន ខណៈពីមុនមាន ១៣៥លានផោន។
Jadon Sancho ខ្សែប្រយុទ្ធរបស់ Dortmund ឈរលេខរៀងទី៤ មានតម្លៃខ្លួនបច្ចុប្បន្ន ១០៥,៣ ធ្លាក់ចុះ ១១,៧លានផោន ខណៈពីមុន ១១៧លានផោន។
ដោយឡែក Lionel Messi ដៃគូប្រជែងពាន Ballon d'Or របស់ Ronaldo និងជាកីឡាករវ័យលើស៣០ម្នាក់គត់ ដែលឈរនៅលេខរៀងទី៩ក្នុងតារាង ហើយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ជាប់ចំណាត់ថ្នាក់លេខ៥ ជាកីឡាករថ្លៃបំផុតលើពិភពលោក។ បច្ចុប្បន្នម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យកាលមានតម្លៃខ្លួន ១០០,៨ លានផោនធ្លាក់ចុះ ២៥,២លានផោន ខណៈពីមុនមាន ១២៦លានផោនឯណោះ៕