• 2020-04-24 09:47:14
  • ប្រដាល់

ឡុង​ ជិន​ សង្ឃឹម​ ៧០% ឈ្នះ ធន់​ មករា​ ដណ្ដើម​ប្រាក់​លាន​ស្អែក

  • 2020-04-24 09:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ ឡុង​ ជិន​ ថា​រូប​គេ​បាន​ហ្វឹកហាត់​ត្រៀម​បាន​ ១០០%​ ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ ឬ​ជំនួប​សងសឹក​ជា​មួយ​សិស្ស​ប្អូន​ ធន់​ មករា​ នា​ព្រឹក​ស្អែក​លើ​សង្វៀន​ CNC។​

កីឡាករ ឡុង ជិន ពេល​ឈ្នះ​ខ្សែក្រវាត់ប្រាក់

កីឡាករ​ ឡុង​ ជិន​ បាន​ឲ្យ​ដឹង​លើ​ហ្វេសបុក​​លោក​​ Ricky​ ដែល​ជា​គ្រូ​របស់​ខ្លួន​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ ឬ​ការ​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​ ធន់​ មករា​ គឺ​ល្អ​គ្រប់គ្រាន់​បាន​ ១០០%​ តែ​ម្ដង។​ សម្រាប់​ការ​ប៉ះ​គ្នា​លើក​ទី២​នេះ ​សិស្ស​គុន​មក​ពី​ក្លឹប​ខ្លារខិន​ខាង​លើ​សង្ឃឹម​ឈ្នះ​ ៧០%​ ឈ្នះលើ​ មករា ។​ បើ​និយាយ​ថា​ឈ្នះ​ពិន្ទុ​ ឬ​សន្លប់​បែប​ណា​នោះ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ឡើយ​ យ៉ាង​ណា​នឹង​ខំប្រឹង​យក​ជ័យជម្នះ​ឲ្យ​បាន។​

ឡុង ជិន ឈ្នះ​ ធន់​ ំមករា កន្លងទៅ

រំលឹក​ដែរ​ថា​ ឡុង​ ជិន​ ធ្លាប់​ឈ្នះ​ ធន់​ មករា​ ១ដង​ហើយ​កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​លើ​សង្វៀន​ PNN​ កន្លង​ទៅ។​ ចំណែក​ការ​ប្រកួត​លើក​ទី២ ដណ្ដើម​ប្រាក់​លាន​ ឬ​ជំនួប​សងសឹក​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ព្រឹក​ស្អែក​ចាប់​ពី​ម៉ោង​៨​តទៅ​លើ​សង្វៀន​ប្រដាល់​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់