• 2020-04-15 06:33:28
  • ប្រដាល់

ប៊ុន​ សុធា​ ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី៥​ ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ក្នុង​កម្មវិធី​ប្រដាល់​តែ​មួយ​

  • 2020-04-15 06:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យក្មេង​ ប៊ុន​ សុធា​ ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី៥​ ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ដល់​ទៅ​២គ្រឿង​ក្នុង​កម្មវិធី​ប្រដាល់​តែ​មួយ​ ដូច​ទៅ​និង​សិស្ស​ច្បង​ រឿង​ សោភ័ណ្ឌ​ ផល​ សោភ័ណ្ឌ​ និង​មួយ​ចំនួន​ទៀត។​ តោះ!​ មើល​ទាំង​អស់​គ្នា​មាន​កីឡាករ​រូប​ណា​ខ្លះ​ធ្លាប់​ខ្សែក្រវាត់​២គ្រឿង​នោះ៖​

កីឡាករ​ យ៉េន​ ឌីណា​

ទី១​ កីឡាករ​ យ៉េន​ ឌីណា​

កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​គោ​ជល​២រដូវ​កាល​ផ្សេង​ៗ​គ្នា​គឺ​នៅ លើ​សង្វៀន​ប្រដាល់​ CNC។

កីឡាករ​ ផល​ សោភ័ណ្ឌ​

ទី២​ កីឡាករ​ ផល​ សោភ័ណ្ឌ

អ្នក​ប្រដាល់​ល្អ​គ្រប់​ក្បាច់​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ផង​ដែរ​គឺ​ឈ្នះ​ខ្សែក្រវាត់​ខារាប៉ាវ​នៅ​សង្វៀន​បាយ័ន។

កីឡាករ​ រឿង​ សោភ័ណ្ឌ​

ទី៣​ កីឡាករ​ រឿង​ សោភ័ណ្ឌ​

កីឡាករ​ដៃ​ភ្លើង​ជើង​រន្ទះ​ខាង​លើ​នេះ​ក៏​ធ្លាប់​ខ្សែក្រវាត់​២គ្រឿង​ក្នុង​កម្មវិធី​តែ​មួយ​ផង​ដែរ​គឺ​លើ​សង្វៀន​ CNC ខ្សែក្រវាត់គោជល។​

កីឡាករ​ ឡៅ​ ចិត្រា​

ទី៤​ កីឡាករ​ ឡៅ​ ចិត្រា​

អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ ម្នាក់​នេះ​ ក៏​ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ផង​ដែរ​ ពោល​ឈ្នះ​នៅ​លើ​សង្វៀន​ PNN។ ​ទី១ ​ខ្សែក្រវាត់​ប្រាក់​ និង​ទី២ ​ខ្សែក្រវាត់​មាស​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​

កីឡាករ​ ប៊ុន​ សុធា​ (រូបភាពហ្វេសបុក ប៊ុន សុធា)

ទី៥​ កីឡាករ​ ប៊ុន​ សុធា

សិស្ស​គុន​របស់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ក៏​ជា​អ្នក​ប្រដាល់​ដែល​ឈ្នះ​ខ្សែក្រវាត់​ ២គ្រឿង​ ក្នុង​កម្មវិធី​តែ​មួយ​ដូច​ទៅ​និង​សិស្ស​ច្បង​ខាង​លើ​ដែរ។ ​រូប​គេ​ឈ្នះ​ខ្សែក្រវាត់​គូបូតា​ របស់​សង្វៀន​បាយ័ន​២គ្រឿង​ ទី១ ​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​ ឈ្នះ​ ខេម​ ចាន់​ វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ទី២​ ឈ្នះ​កីឡាករ​ថៃ​ លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី