• 2020-03-27 02:52:43
  • ប្រដាល់

ដំណឹង​ល្អ!​ ម្ចាស់​មេដាយ​មាសស៊ីហ្គេម​ ឃីម​ ឌីម៉ា​ ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​ហើយ​

  • 2020-03-27 02:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​គុន​ខ្មែរ​ និង​អ្នក​គាំទ្រ​ប្រដាល់​ផង​ដែរ​ កីឡាករ​នាគខ្មៅ​ ឃីម​ ឌីម៉ា​ បាន​ប្រាប់​ក្នុង​ Youtube Channel​ របស់​ខ្លួន​ថា​ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​បណ្ដើរៗ​ហើយ​ ប៉ុន្តែ​មិន​ទាន់​ហាត់​ខ្លាំង​ដូច​មុន​នេះ​ទេ។​

ឌីម៉ា ពេល​ឈ្នះ​មេដាយមាស៊ីហ្គេម

ឌីម៉ា​ លើក​ឡើង​ថា​ ចំពោះ​ស្ថានភាព​ជំងឺ​ជង្គង់​នោះ​គឺ​នៅ​តែ​ឈឺ​នៅ​ឡើយ​ទេ​ បើ​តាម​គ្រូ​ពេទ្យ​ប្រាប់​ថា​ត្រឹម​ ៦ខែ​ អាច​ហ្វឹកហាត់​វិញ​ហើយ​ ប៉ុន្តែ​ជាក់ស្ដែង​នៅ​ឈឺ។​ អ្នក​ប្រដាល់​ដើម​កំណើត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ឥលូវ​នេះ​ចាប់​ផ្ដើម​ហ្វឹកហាត់​បណ្ដើរៗ​ហើយ​ តែ​ហាត់​តិចៗសិន។​

កីឡាករ ឃីម ឌីម៉ា

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៧​ នៅ​ឯ​ម៉ាឡេស៊ី​ ខាង​លើ​នេះ​ សូម​ឲ្យ​ប្រិយមិត្ត​ និង​អ្នក​គាំទ្រ​ខ្លួន​ជួយ​គាំទ្រ​ Youtube Channel​ : Dima khim​ របស់​ខ្លួន​ផង។​ ប្រសិន​បើ​អ្នក​គាំទ្រ​ចង់​ដឹង​ពី​សកម្មភាព​នានា​ ឬ​សុខទុក្ខ​របស់​ខ្លួន​អំពី​ជំងឺ​ជង្គង់​ផង​នោះ​អាច​ចូល​ទៅ​ក្នុង​ Youtube​ ផ្ទាល់​ខ្លួន​របស់​គេ​ដែល​បាន​ប្រាប់​មុន​នេះ។​

កីឡាករ ឃីម ឌីម៉ា

រំលឹក​ដែរ​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឆ្នាំ​ ២០១៧​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ។​ បន្ទាប់​ពី​វះកាត់​ក្បាល​ជង្គង់​កាល​ពី​ជាង​១ឆ្នាំ​មុន​មក​កីឡាករ​រូប​នេះ​មិន​ទាន់​វិល​ចូល​សង្វៀន​វិញ​នោះ​ទេ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី