- 2020-03-24 08:10:30
- ប្រដាល់
ស្មើពិន្ទុកីឡាការិនីថៃ កាលពីថ្ងៃអាទិត្យ នៅ ស្រីពៅ ដេរអស់៥ថ្នេរ
- 2020-03-24 08:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មើពិន្ទុកីឡាការិនីថៃ កាលពីថ្ងៃអាទិត្យ នៅ ស្រីពៅ ដេរអស់៥ថ្នេរ
ចន្លោះមិនឃើញ
កីឡាការិនីរបស់កម្ពុជា នៅ ស្រីពៅ ប្រកួតមិត្តភាពស្មើពិន្ទុជាមួយថៃ កាលពីថ្ងៃអាទិត្យនោះមានរបួសបែកចិញ្ចើមឆ្វេងអស់៥ថ្នេរ ខណៈការប៉ះគ្នាជាថ្មីនេះដៃគូគិតតែពីថយចាំត្រង។
នៅ ស្រីពៅ បានឲ្យដឹងថា ការប៉ះគ្នាជាមួយកីឡាការិនីថៃ Mariya Chhor Chanaphod នេះជាលើកទី២ហើយ ខណៈជួបគ្នាលើកទី១នោះខ្លួនឈ្នះពិន្ទុនៅឯខេត្តបាត់ដំបង។ ការប៉ះជាថ្មីនេះរៀងប្លែកបន្តិចដោយសារខាងថៃ គេមិនចូលវ៉ៃដូចការប្រកួតនៅឯបាត់ដំបងទេ លើកនេះនៅចាំតែថយត្រងនៅពេលខ្លួនចូលវ៉ៃទៅវិញ។
ការប្រកួតនេះគឺអាចនិយាយថាពិបាកសម្រាប់ស្រីពៅ ព្រោះដោយសារខ្លួនខ្លី ដូច្នេះពិបាកដេញវ៉ៃគេបន្តិចខណៈដៃគូគេវែងជាង និងថយចាំតែវ៉ៃសង។ មួយវិញទៀតនៅពេលចូលវ៉ៃគេហើយផុតនោះ កីឡាការិនីថៃគេចាំឆក់កែងបត់មកវិញតែម្ដង។ កីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះបន្ថែមទៀតថា សប្បាយចិត្តយ៉ាងណាបាន១ប្រកួតដែរ គ្រាន់បានថវិកាសម្រាប់ចាយ ឬទុកប្រើប្រាស់ពេលចូលឆ្នាំខ្មែរ។
កីឡាការិនី នៅ ស្រីពៅ ជាអ្នកប្រដាល់ស្ថិតក្នុងក្លឹបតាឡីដំរីមានរិទ្ធ កូនសិស្សព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់។ ប្រកួតចុងក្រោយរបស់គេ ស្មើពិន្ទុជាមួយកីឡាការិនីថៃ Mariya Chhor Chanaphod កាលពីថ្ងៃអាទិត្យ ទី២២ មីនា ២០២០ លើសង្វៀនបាយ័ន៕
វីដេអូប្រកួត៖