• 2020-03-23 07:27:21
  • ប្រដាល់

តាមដាន​ការ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​អស្ចារ្យ​ទាំង​៣​​របស់​ ចាន់ រតនា​ នៅ​សង្វៀន ONE

  • 2020-03-23 07:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​គុន​ចម្រុះ ចាន់ រតនា បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​​ទៅៗ​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ផ្ដួល​ដៃ​ជា​បន្ត​បន្ទាប់​លើ​សង្វៀន​ធំ ONE Championship នា​ពេល​កន្លង​មក។

នា​ពេល​ថ្មី​​ៗ​នេះមាន​ការ​លេច​ឭ​ដំណឹង​ថា រតនា​ត្រូវ​ជួប​ជើង​ខ្លាំង​របស់​ជប៉ុន Yuya Wakamatsu ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​ពន្យាពេល​វិញ​ដោយសារ​តែ​មេរោគ Covid-19។ ដើម្បី​​រំឭក​ដល់​ក្បាច់​គុណ​​របស់​រតនា ONE បាន​បញ្ចេញ​វីដេអូ​អំពី​ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​អស្ចារ្យ​ទាំង​៣។

ក្នុង​នោះ​ប្រកួត​ទី​មួយ​កីឡាករ​មក​ពី​ក្លឹប Selapak បាន​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន Roman Gonzalez នៅ​ទឹក១។ សម្រាប់​ប្រកួត​ទី​ពីរ​​​ផ្ដួល Abro Fernandes និង Rudy Agustian របស់​ឥណ្ឌូណេស៊ី​នៅ​​ទឹក​២​ដូច​គ្នា៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់