• 2019-11-15 02:55:19
  • ប្រដាល់

កែវ​ រំចង់​ និង​ក្រុម​ការងារ​នឹង​ចេញ​ពី​កម្ពុជា​ថ្ងៃ​ទី២០​នេះ​ហើយ​

  • 2019-11-15 02:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​បាត់ដំបង​ កែវ​ រំចង់​ នឹង​ចាក់​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​សិន​នៅ​ថ្ងៃ​ទី២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ទើប​បន្ត​ដំណើរ​ទៅ​បារាំង​តែ​ម្ដង។​

កែវ រំចង់ ប្រកួតកន្លងទៅ
ដៃគូ កែវ រំចង់

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Matias Andres​ ដែល​ជា​ក្រុម​ការងារ​ The Riel Team Promotions​ ​​បាន​ឲ្យ​ដឹង​ថា​ អ្នក​លេង​គុន​ខ្មែរ​ កែវ រំចង់ និង​ក្រុម​ការងារ​ចំនួន​២នាក់​ទៀត​ ត្រូវ​ជិះ​​ឡាន​ចេញ​ពី​បាត់ដំបង​ចូល​ប្រទេស​ថៃ​សិន​នៅ​ថ្ងៃ​ទី២០​ខាង​មុខ​នេះ។​ បន្ទាប់​មក​ទើប​ឡើង​យន្តហោះ​នៅ​ឯ​ប្រទេស​ថៃ​ចេញ​ទៅ​បារាំង​តែ​ម្ដង​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ឯ​ទីក្រុង​ប៉ារីស។​

ការ​ប្រកួត​មិត្តភាព​ក្នុង​កម្មវិធី​ Muay Thai Grand Prix ​ថ្ងៃ​ទី២៤​ ចុង​ខែ​នេះ​អ្នក​ប្រដាល់​កម្ពុជា​ កែវ​ រំចង់​ នឹង​ប៉ះ​ជា​មួយ​ Omar Shamb៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី