• 2019-10-18 06:58:04
  • ប្រដាល់

នរណា​ថា​អ្នក​ប្រដាល់​ក្រ​ ក្រ​តែ​អ្នក​អត់​គំនិត​តើ...

  • 2019-10-18 06:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ថៃ​ រិទ្ធី​ ថា​ម៉ូតូ​ដែល​ទើប​និង​ទិញ​នេះ​ គឺ​បាន​លុយ​ពី​ការសន្សំ​ជា​មួយ​ប្រពន្ធ ​ពេល​បានឡើង​ប្រកួត​នានា​ ការ​បង្ហាត់​សិស្ស​នៅ​ឯ​ខេត្តសៀមរាប​ រី​ឯ​តម្លៃ​វិញ​ជិត​ ៥០០០​ដុល្លារ។​

ម៉ូតូថ្មីរបស់ ថៃ​ រិទ្ធី

កីឡាករ​គុន​ខ្មែរ​​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ដែល​ទើប​និង​ទិញ​នេះ​គឺ​ម៉ូដែល​ CBR REPSOL​ កម្លាំង​ម៉ាស៊ីន​ ១០០០​CC​ សេរី​ឆ្នាំ​២០០៥។​ ចំពោះ​តម្លៃ​វិញ​គឺ​ ៤៩៥០​ដុល្លារ។​ ថវិកា​ដែល​ទិញ​ម៉ូតូ​នេះ​ សិស្ស​គុន​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ប្រាប់​ថា​ គឺ​ខ្លួន​សន្សំ​ជា​មួយ​ប្រពន្ធ​យូរ​ហើយ​ដែរ​ សន្សំ​ពី​ការ​ឡើង​ប្រកួត​ខ្លះ​ៗ​ ការ​បង្ហាត់​ប្រដាល់​ខ្លះ​ទៀត​ ប៉ុន្តែ​មិន​បាន​លក់​គោ​ដែល​របរ​បន្ទាប់បន្សំ​មួយ​ទៀត​នោះ​ទេ។​

ប្រពន្ធ កីឡាករ ថៃ រិទ្ធី

រិទ្ធី​ បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​ មិនមែន​ទិញ​ម៉ូតូ​ធំ​សម្រាប់​តែ​ខ្លួន​ឯង​នោះ​ទេ​ គឺ​បាន​ទិញ​ឲ្យ​ប្រពន្ធ​១គ្រឿង​ទៀត​ ម៉ូដែល​ SCOPY​ ដែល​ចំណាយ​ទាំង​អស់​ប្រហែល​ខ្ទង់​ ៧០០០​ដុល្លារ។​ ម៉ូតូ​ SCOPY​ នោះ​គឺ​ទុក​ឲ្យ​ប្រពន្ធ​កូន​ជិះ​ ខណៈ​ខ្លួន​នៅ​ឯ​សៀមរាប​ប្រើ​ម៉ូតូ​ធំ។​

រំលឹក​ដែរ​ថា​ ថៃ​ រិទ្ធី​ គឺជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​គុន​ចម្រុះ​មួយ​រូប​នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ក្រៅ​តែ​ឡើង​ប្រកួត​កីឡាករ​ម្នាក់នេះ​​កំពុង​បង្ហាត់​ផ្សព្វផ្សាយ​គុន​ខ្មែរ​ដល់​បរទេស​នៅក្លឹប MR LY ​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី