- 2019-10-04 04:40:09
- បាល់ទាត់
Messi ធ្លាប់ធ្វើឲ្យកីឡាករជម្រើសជាតិអាហ្សង់ទីនយំមួយក្រុម ដោយសារសម្ដីរបស់គេ
- 2019-10-04 04:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ធ្លាប់ធ្វើឲ្យកីឡាករជម្រើសជាតិអាហ្សង់ទីនយំមួយក្រុម ដោយសារសម្ដីរបស់គេ
ចន្លោះមិនឃើញ
Angel Di Maria បានទម្លាយថា Lionel Messi ធ្លាប់ធ្វើឲ្យកីឡាករជម្រើសជាតិអាហ្សង់ទីនយំមួយក្រុម បន្ទាប់ពីពួកគេចាញ់ប្រេស៊ីលធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa America កាលពីដើមខែកក្កដា កន្លងទៅ។
Messi បានឡើងនិយាយក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីក្រុមធ្លាក់ បានធ្វើឲ្យក្រុមទាំងមូលហូរទឹកភ្នែកដោយមិនដឹងខ្លួន។ Di Maria បានប្រាប់ ESPN ថា៖ "Messi បាននិយាយពាក្យល្អៗច្រើន ពេលដែលពួកយើងធ្លាក់ ដោយសារប្រេស៊ីល"។
កីឡាកររបស់ក្លឹប PSG បន្តថា៖ "Messi ប្រាប់ពួកយើងថា គេមានមោទនភាពនៃក្រុមដែលពួកយើងបានសាងមក។ គេថា យើងទាំងអស់គ្នាកំពុងដើរតាមទិសដៅតែមួយចាប់ពីថ្ងៃដំបូង ដែលធ្វើឲ្យគេមានមោទនភាពចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមចំពោះអាវនេះ។ បញ្ចប់ការនិយាយ គ្រប់គ្នាបានយំ ព្រោះតែសម្ដីរបស់គេចាក់ដោតក្នុងបេះដូងពួកយើង"។
Di Maria បញ្ជាក់ទៀតថា Messi ធ្លាប់ត្រូវគេរិះគន់ច្រើន ដោយសារតែមិនច្រៀងបទគោរពភ្លេចជាតិ។ តែអ្វីដែលធ្វើឲ្យ Di Maria ស្រឡាញ់ Messi ខ្លាំង ពេលដែលឃើញគេនិយាយនៅចំពោះមុខក្រុម និងរបៀបនិយាយនៅសន្និសីទកាសែត៕