• 2019-09-16 03:45:06
  • ប្រដាល់

ឡុង​ សុភី​ ប្រាប់​អារម្មណ៍​ពិត​ពេល​ឮ​អ្នក​គាំទ្រ​ប្រដាល់​និយាយ​ក្បាច់ ​«មាន់​ចឹក​ស្រូវ»​

  • 2019-09-16 03:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ក្លឹប​ សាលវ័ន្ត​ ឡុង​ សុភី​ បាន​ដឹង​អ្នក​គាំទ្រ​មួយ​ចំនួន​និយាយ​ថា​ខ្លួន​វ៉ៃ​ក្បាច់​ «មាន់​ចឹក​ស្រូវ​» វ៉ៃ​មិន​លះ​ដូច​កីឡាករ​ដទៃ​នោះ​ មិន​ថ្វី​នោះ​ទេ​ខ្លួន​វ៉ៃ​តាម​បច្ចេកទេស​ដែល​គិត​ថា​អាច​ឈ្នះ​ដៃគូ​បាន។​

សុភី(ខៀវ) រឿង សោភ័ណ្ឌ(ក្រហម)

សុភី​ ឲ្យ​ដឹង​ថា​ ពាក្យ​ថា​«ឡុង​ សុភី​ ទៅ​មិន​រួច​ទេ​ ចេះ​តែ​ក្បាច់​មាន់​ចឹក​ស្រូវ​ ធ្វើ​អី​ រឿង​ សោភ័ណ្ឌ​ មិន​កើត​ទេ»​ នេះ​ហើយ​បាន​ជា​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឲ្យ​ខំប្រឹង​ហ្វឹកហាត់​ រក​វិធី​សាស្ត្រ​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ទាល់តែ​បាន។​

ទាក់ទិន​ទៅ​និង​«ក្បាច់​មាន់​ចឹក​ស្រូវ​»​នេះ​ដែរ​ ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​ថ្មីថ្មោង​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា​ ខ្លួន​មិន​ចេះ​វ៉ៃ​ទាំង​កម្រោល​ ឬ​ចូល​ទៅ​ប្ដូរ​នោះ​ឡើយ បើ​វ៉ៃរបៀប​នេះ​អាច​នឹង​សន្លប់​របស់​ដៃគូ​ហើយ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ ចូលចិត្ត​វ៉ៃ​តាម​បច្ចេកទេស​ដែល​ខ្លួន​គិត​ថា​អាច​ឈ្នះ​លើ​ដៃគូ​ វ៉ៃ​សាកល្បង​រក​ចំណុច​ខ្សោយ​ដៃគូ​ ដោយ​មិន​ចាំ​បាច់​ប្ដូរ។​

ឡុង សុភី និង​ រឿង សោភ័ណ្ឌ

ឡុង​ សុភី​ ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ រូប​គេ​ចូល​ប្រឡូក​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ឡើយ។​ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​គោ​ជល់​ទម្ងន់​៦៩​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤ ​កញ្ញា​ ២០១៩​ ឈ្នះ​ពិន្ទុ​ រឿង​ សោភ័ណ្ឌ​ បាន​ខ្សែក្រវាត់​១គ្រឿង​ទៀត​ អម​ដោយថវិកា​៤ពាន់ដុល្លារនៅសង្វៀន CNC៕​

វីដេអូ៖

https://www.youtube.com/watch?v=LjL9n9NENMk

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី