- 2019-09-11 08:31:22
- បាល់ទាត់
ខ្វះតែ១គ្រាប់ទៀត Neymar នឹងទាន់កំណត់ត្រា Ronaldo នៅប្រេស៊ីល
- 2019-09-11 08:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្វះតែ១គ្រាប់ទៀត Neymar នឹងទាន់កំណត់ត្រា Ronaldo នៅប្រេស៊ីល
ចន្លោះមិនឃើញ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១ Ronaldo Nazario ឬ Ronaldo ប្រេស៊ីល បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ បន្សល់ទុកនូវស្នាដៃជាច្រើនទាំងនៅក្លឹបអាជីព និងក្រុមជម្រើសជាតិ។
កាលណោះនៅប្រកួតចុងក្រោយរបស់គេឲ្យប្រេស៊ីលទល់នឹង រ៉ូម៉ានី Ronaldo បានលេងជាខ្សែប្រយុទ្ធជាមួយកីឡាករវ័យ១៩ឆ្នាំម្នាក់ដែលគេស្គាល់បច្ចុប្បន្នថា Neymar នៅ១៤នាទីមុនចប់ការប្រកួត។ អតីតជយលាភី World Cup ឆ្នាំ១៩៩៤ និង២០០២ បានព្យួរស្បែកជើងជាមួយកំណត់ត្រា៦២គ្រាប់ក្នុង៩៨ប្រកួតនៅក្រុមជម្រើសជាតិ។
Ronaldo ពេលនោះបានទាយទុកថា៖ “Neymar គឺជាអ្នកស្នងតំណែងរបស់ខ្ញុំ"។ មិនខុសពីការរំពឹងទុក៨ឆ្នាំក្រោយមក ខ្សែប្រយុទ្ធក្រុម Paris Saint Germain បច្ចុប្បន្នរកបាន៦១គ្រាប់ហើយ ពី៩៨ប្រកួតឲ្យក្រុមជម្រើសជាតិ គឺចាញ់ រៀមច្បង Ronaldo តែ១គ្រាប់ប៉ុណ្ណោះ។
នៅពេលតាមទាន់កំណត់ត្រា Ronaldo បានកីឡាករ Neymar អាចឈានទៅបំបែកវីរបុរស Pele មួយទៀត ជា Top Scorer របស់សាំបាប្រេស៊ីលដែលមាន៧៧គ្រាប់នៅក្នុងដៃ នាំមុខ Neymar ១៥គ្រាប់។
Top Scorer កំពូល៥នាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល៖
១. Pele: ៧៧ គ្រាប់ក្នុង ៩២ ប្រកួត
២. Ronaldo: ៦២ គ្រាប់ក្នុង ៩៨ ប្រកួត
៣. Neymar: ៦១ គ្រាប់ក្នុង ៩៨ ប្រកួត
៤. Romario: ៥៥ គ្រាប់ក្នុង ៧០ ប្រកួត
៥. Zico: ៤៨ គ្រាប់ក្នុង ៧១ ប្រកួត៕