• 2019-09-10 08:38:20
  • ប្រដាល់

ដឹង​តែ​កក្រើក​ហើយ​សប្ដាហ៍​នេះ​ ចិត្រា​ ប៉ះ​ ឡុង​ ជិន​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ ឡុង​ សុភី​

  • 2019-09-10 08:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត់​កក្រើក​ម៉េច​បាន​បើ​សុទ្ធតែ​គូ​ល្អ​ៗ​លំដាប់​ប្រទេស​ទៅ​ហើយ​ សង្វៀន​ CNC​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ ឡុង​ សុភី​ ចំណែក​ PNN​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ឡៅ​ ចិត្រា​ ប៉ះ​ ឡុង​ ជិន​។​

កីឡាករ ឡុង សុភី
កីឡាករ រឿង សោភ័ណ្ឌ

បើ​តាម​ការ​កំណត់​ ហើយ​ផ្សព្វផ្សាយ​កន្លង​ទៅ​របស់​សង្វៀន​ PNN CNC​ នោះ​គឺ​ដល់​ពេល​ប្រកួត​ដ៏​តានតឹង​ហើយ​សប្ដាហ៍​នេះ ​អ្នក​លេង​គុន​ខ្មែរ​៤រូប​ ឡៅ​ ចិត្រា​ ឡុង​ ជិន​ រឿង​ សោភ័ណ្ឌ​ និង​ ឡុង​ សុភី​ ដើម្បី​ស្វែង​រកម្ចាស់​ខ្សែក្រវាត់​គោ​ជល់​ និង​បេក្ខភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស ISI។​

ឡៅ​ ចិត្រា​ ត្រូវ​ប៉ះ​ ឡុង​ ជិន​ ដើម្បី​រក​ឃើញ​ជើង​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​បន្ត​ទៀត។​ ចំណែក​កីឡាករ​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ ឬ​ការ​ប៉ះ​គ្នា​រវាង​អ្នក​ប្រដាល់​ជួរមុខ​ រឿង​ សោភ័ណ្ឌ​ និង​ ឡុង​ សុភី​ គឺ​មិន​ដូច​សិស្ស​ប្អូន​ទាំង​ពីរ​ឡើយ។​ រវាង​ សោភ័ណ្ឌ​ និង​ សុភី​ អ្នក​ណា​ឈ្នះ​បាន​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​៦៩​គីឡូក្រាម​​តែ​ម្ដង​ និង​ទទួល​បាន​ប្រាក់​រង្វាន់​១៦​លាន​រៀល។​

ឡុង ជិន
ឡៅ ចិត្រា​ ពេលឈ្នះខ្សែក្រវាត់ប្រាក់

បញ្ជាក់​ផង​ដែរ​ថា​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ ឡុង​ សុភី​ កម្មវិធី​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦៩​គីឡូក្រាម​នេះ​ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍​ ទី១៤​ កញ្ញា​ ២០១៩​ វេលា​ម៉ោង​៦ល្ងាច​នៅ​ CNC។​ ចំណែក​ ឡៅ​ ចិត្រា​ ប៉ះ​ ឡុង​ ជិន​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១៥​ ខែ​កញ្ញា​ ២០១៩​ នៅ​ PNN​ វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់