• 2019-07-22 04:25:28
  • ប្រដាល់

តា​ជា​ទី​ស្រឡាញ់​ និង​សាច់ញាតិ​ម្នាក់​គត់​របស់​ ពេជ្រ ​ម្ទេសខ្មាំង​ ទៅ​ចោល​គេ​រហូត​ហើយ​

  • 2019-07-22 04:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​ ពេជ្រ ​ម្ទេសខ្មាំង​ ជួប​ទុក្ខ​ធំ​ដោយ​ជីតា​ ដែល​ជា​សាច់ញាតិ​នៅ​សល់​តែ​ម្នាក់​គត់​របស់​គេ​ បាន​ទទួល​មរណភាព​មុន​នេះ​ហើយ។​ បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ថា​ «ខ្ញុំបាទពេជ្រ ម្ទេសខ្មាំងថ្ងៃនេះខ្ញុំមានទុកធំ ព្រោះលោកតាជាទីស្រលាញ់របស់ខ្ញុំបានស្លាប់ទៅចោលខ្ញុំហើយនៅតែគាត់ម្នាកទេ អីលូវគាត់ទៅចោលខ្ញុំទៀតហើយខ្ញុំគ្នាតាអែណាហៅនិងគេទៀតទេ សូមអោយលោកតាទៅបានសុខ បើបងប្អូនអាណិតនិងគាំទ្រ មានសាធាចង់ចូលបុណ្យលោកតាខ្ញុំបាទ បងប្អូនអាចខលមកលេខខ្ញុំបាទ 069996731 សូមអរគុណបងប្អូនទុកជាមុន។»

លើហ្វេសបុក ពេជ្រ ម្ទេសខ្មាំង

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ឆ្នាំ​២០១៧​ រូប​នេះ​ធ្លាប់​ប្រាប់​ថា​ តាំងតែ​ពី​លោក​ឪពុក​ អ្នក​ម្ដាយ ​របស់​គេ​ស្លាប់​បាត់​ទៅ​ គឺ​នៅ​សល់​តែ​សាច់ញាតិ​ដែល​ជា​ជីតា​ខាង​លើ​នេះ​ម្នាក់​គត់ ​ដែល​នៅ​មើល​ការ​ឃុំគ្រង​ និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ខ្លួន​ និង​ប្អូនៗ​ ប៉ុន្តែ​ឥលូវ​នេះ​សាច់ញាតិ​តែ​មួយ​របស់​ ពេជ្រ ​ម្ទេសខ្មាំង​ មរណភាព​បាត់​ទៀត​ហើយ​ថ្ងៃ​នេះ៕​

កាលតារបស់ ពេជ្រ ម្ទេសខ្មាំង ឈឺ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី