• 2019-07-16 04:03:49
  • ប្រដាល់

ទឹកចិត្ត​អ្នក​ប្រដាល់​ដូច​គ្នា ​​ឡុង​ ជិន​ ជូនពរ​រៀមច្បង​ ឃីម​ ឌីម៉ា​ ឆាប់​ជា​ អាង​វិល​ចូល​សង្វៀន​វិញ​

  • 2019-07-16 04:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​២គ្រឿង​ ឡុង​ ជិន​ សម្ដែង​នូវ​ការ​អាណិត​អាសូរ​ដល់​រៀមច្បង​ ឃីម​ ឌីម៉ា​ ដែល​មាន​របួស​ហើយ​អាក់ខាន​ឡើង​សង្វៀន​ជា​ពិសេស​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ និង​មាស​របស់​ អធិរាជ​គុន​ខ្មែរ​ ISI PALM។​

កីឡាករ ឡុង​ ជិន​

សិស្ស​គុន​មក​ពី​ក្លឹប​ខ្លារខិន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់​ នៅ​ពេល​ដឹង​ថា​រៀមច្បង​ ឃីម​ ឌីម៉ា​ មាន​របួស​បែប​នេះ​ហើយ​មិន​អាច​ចូលរួម​លេង​ខ្សែក្រវាត់​ អធិរាជ​គុន​ខ្មែរ​ ISI​ ខណៈ​សិស្សច្បងរូបនេះជា​កីឡាករ​ល្អ​ម្នាក់​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ស្រុក​ខ្មែរ។​ ឡុង​ ជិន​ លើក​ឡើង​ទៀត​ថា​ បើ​មិន​មាន​ការ​ប្រែប្រួល​បែប​នេះ​ទេ​ រូប​គេ​គិត​ថា​សិស្ស​ច្បង​ ឃីម​ ឌីម៉ា​ នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​របស់​សង្វៀន​ PNN។​

ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ​ និង​ ISI​ រូប​នេះ​ សូម​ជូនពរ​រៀមច្បង​ ឃីម​ ឌីម៉ា​ ឲ្យ​ឆាប់​ជា​ពី​របួស​ផ្សេងៗ​ ដើម្បី​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​វិញ​នៅ​ពេល​ខាង​មុខ។​

ឌីម៉ា ពេលពិនិត្យរបួស(រូបភាពផេករបស់ ឌីម៉ា​)

រំលឹក​ដែរ​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ ឥលូវ​នេះ​កំពុង​មាន​របួស​ជង្គង់​ និង​របួស​ផ្សេងៗ​ទៀត​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ កែវកាងវ៉ាង​ កន្លង​ទៅ​នេះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​ ចំពោះ​ឈ្មោះ​ ឌីម៉ា​ ដែល​ត្រូវ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​នៅ​ PNN​ ប្រហែល​ជា​មាន​ការ​ដោះដូរ​ហើយ​ ព្រោះ​សាមីខ្លួន​មាន​របួស​មិន​អាច​ប្រកួត​បាន​ឡើយ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី