• 2019-04-26 07:46:11
  • ប្រដាល់

នរណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដរវាង​ ឃីម​ ឌីម៉ា​ និង​កីឡាករ​បារាំង​ថៃ​ ឌិន​ ណាផូ​?

  • 2019-04-26 07:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ​ដល់​ពេល​ហើយ​ដែល​ប៉ះ​គ្នាហើយ​រវាង​ជើង​ខ្លាំង​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា​ ឃីម​ ឌីម៉ា​ ត្រូវ​សាក​វិជ្ជាគុន​ជា​មួយ​កីឡាករ​កូន​កាត់​ថៃ​-បារាំង​ ឌិន​ ណាផូ​ ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ របស់​សង្វៀន​ CNC។​

ឃីម ឌីម៉ា ក្រហម

ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​និយម​តាមដាន​គុន​ខ្មែរ​នៅ​ពេល​នេះ។​ ដោយ​សារ​តែ​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ​របស់​ ឌីម៉ា​ និង​ ឌិន​ ណាផូ​ សុទ្ធ​ល្បី​ ហើយ​ខ្លាំង​ដូច​គ្នា​ បើ​ទោះ​ជា​ម្នាក់​នៅ​ខ្មែរ​ ម្នាក់​ទៀត​នៅ​ប្រទេស​ថៃ​ក៏​ដោយ។​

ឌិន ណាផូ ខៀវ

ពួកគេ​ទាំង​ពីរ​នាក់​នេះ​ជា​អ្នក​ប្រដាល់​ក្បាច់​ដូច​គ្នា​ វ៉ៃ​ច្បាស់ៗ​ ចេញ​ចូល​លឿន​ ហើយ​ស្នៀត​កាត់​ដៃគូ​ដូច​ជា​ទាត់​ ឬ​ធាក់​គឺ​រហ័ស​ និង​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​កម្លាំង​ អាច​ថា​កីឡាករ​ ឌិន​ ណាផូ​ ល្អ​ជាង​បើ​តាម​ការ​ប្រកួត​កន្លង​មក។​ ចំណុច​ល្អ​មួយ​របស់​ ឌីម៉ា​ នោះ​គឺ​ការ​ប្រើ​កែង​បត់​ មួយ​ទំហឹង​ និង​ចូលចិត្ត​ប្ដូរ​កែង​តែ​ម្ដង​ បើ​ត្រូវ​គឺ​បែក​ ឬ​សន្លប់​ហើយ។​ ចំណែក​ ឌីន​ ណាផូ​ វិញ​ភាគ​ច្រើន​ប្រកួត​នៅ​កម្ពុជា​ វ៉ៃ​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​ដៃគូ​ប៉ុណ្ណោះ​ មិន​សូវ​ប្ដូរ​នោះ​ឡើយ​ ពោល​វ៉ៃ​ដោយ​បច្ចេកទេស​ទាំង​ការ​ចូល​ និង​ដក​ថយ​ មិន​ចូល​ដោយ​ទទឹង​ទិស​ដូច​កីឡាករ​ខ្លះៗ​នោះ​ទេ។​

ឌិន ណាផូ ខៀវ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី១​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ ឌិន​ ណាផូ​ ក្នុង​ខេត្ត​កំពង់ធំ​ របស់​សង្វៀន​ CNC​ នៅ​ថ្ងៃ​ស្អែក​នេះ​ចាប់​ពី​ម៉ោង​ ៥ល្ងាច​តទៅ។​ ចំណែក​គូ​មិត្តភាព​១គូ​ទៀត​នោះ​ គឺ​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ Neur Nakpha​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី