• 2019-04-12 07:35:08
  • ប្រដាល់

អ្នក​អត់​ទៅ​ណា​ថ្ងៃ​ចូល​ឆ្នាំ​ទី១​ អាច​បើក​មើល​ ធឿន​ ធារ៉ា​ វ៉ៃ​គូ​ឯក​នៅ​ថៃ​បាន​

  • 2019-04-12 07:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​កែង​មក​ពី​ខេត្ត​ព្រៃវែង​ ធឿន​ ធារ៉ា​ នឹង​ត្រូវ​ឡើង​សង្វៀន​ Max Muay Thai​ ជា​ថ្មី​នៅ​ថ្ងៃ​ទី១៤​ ខែ​មេសា​ ២០១៩​ ក្នុង​តំណែង​ជា​គូ​ឯក​ប្រចាំ​កម្មវិធី​តែ​ម្ដង​ ដោយ​ត្រូវ​ប៉ះ​ជា​មួយ​ម្ចាស់​ផ្ទះ​ចាប់​ពី​ម៉ោង​ ៦,២០​នាទីយប់​តទៅ។​

កីឡាករ ធឿន ធារ៉ា​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រៃវែង​ រូប​នេះ​នឹង​ត្រូវ​តតាំង​ជា​មួយ​កីឡាករ​ Boonlong Puyfourman​ ដើម្បី​ជា​ការ​អបអរ​ក្នុង​ពិធី​ចូលឆ្នាំ​ថ្មី​របស់​ប្រទេស​ថៃ​ផង​ដែរ។​ បន្ទាប់​ពី​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ Luke Bar​ តាំង​ពី​ខែ​កុម្ភៈ​រួច​មក​ អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​មិន​ដែល​ប្រកួត​ទៀតនោះ​ឡើយនៅទឹកដីថៃ។​

កីឡាករ ធឿន ធារ៉ា​

ចំពោះ​សមត្ថភាព​កីឡាករ​ថៃ​ Boonlong Puyfourman​ ម្នាក់​នេះ​មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​ឡើយ​ បើ​ទោះ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ក៏​ដោយ។​ ចំណុច​ល្អ​មួយ​របស់​អ្នក​លេង​គុន​ថៃ​រូប​នេះ​ គឺ​ភាព​ធន់​ពី​ការ​វ៉ៃ​របស់​ដៃគូ​មក​លើ​រូប​គេ​ ពោល​ត្រូវ​កណ្ដាប់ដៃ​ ជង្គង់​យ៉ាង​ណា​ក៏​ដោយ​មិន​ងាយ​ស្រុត​នោះ​ឡើយ​ ហើយ​ចង្វាក់​វ៉ៃ​រៀង​យឺត​ដូច​ទៅ​និង​ ធឿន​ ធារ៉ា​ ដែរ។​

កម្មវិធីប្រកួតរបស់ ធឿន ធារ៉ា​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​របស់​ ធឿន​ ធារ៉ា​ ក្នុង​តំណែង​គូ​ឯក​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី១៤​ មេសា​ ២០១៩​ នៅ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ប្រដាល់​ Max Muay Thai​ ចាប់​ពី​ម៉ោង​៦,២០​នាទី​តទៅ។ ​ប្រសិន​បើ​ប្អូន​អ្នក​គាំទ្រ​ប្រដាល់​ទាំង​អស់​ចង់​ទស្សនា​ អាច​តាមដាន​ផេក​របស់​កម្មវិធី​ Max Muay Thai​ ឬ​ Download App​ ក៏​បាន​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី