• 2019-01-25 08:21:23
  • ប្រដាល់

ពេជ្រ ​ម្ទេសខ្មាំង​ សប្បាយ​បំផុត​ ពេល​បាន​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ជា​ថ្មី​នៅ​មីយ៉ាន់ម៉ា​

  • 2019-01-25 08:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់​ដៃ​ ពេជ្រ ​ម្ទេសខ្មាំង​ សប្បាយ​ចិត្ត​បំផុត​នៅ​ពេល​បាន​ដំណឹង​ថា​ត្រូវ​ទៅ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ជា​ថ្មី​ ព្រោះ​ជា​បំណង​របស់​ខ្លួន​បាន​ចេញ​ផ្សព្វផ្សាយ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ឲ្យ​គេ​ស្គាល់​ទៀត​ហើយ។​

ពេជ្រ ម្ទេសខ្មាំង ពេលរុំដៃនៅមីយ៉ាន់ម៉ា​

ម្ចាស់​មេដាយ​ខ្សែក្រវាត់​របស់​ទូរទស្សន៍​ PNN​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ដំណឹង​ថា​ត្រូវ​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ រួច​មក​ ក៏​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ជា​បណ្ដើរៗ​ហើយ។​ ឥលូវ​នេះ​កំពុង​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ខ្លះៗ​ និង​ហាត់​ខ្លួន​ឯង​ខ្លះ​ទៀត​ដែរ។​

​ម្ទេសខ្មាំង​ ប្រាប់​ទៀត​ថា​ ការ​ហ្វឹកហាត់​គឺ​ផ្ដោត​លើ​ការ​រត់​យក​កម្លាំង​ស៊ុហ្វ​ និង​ហ្វឹកហាត់​កណ្ដាប់ដៃ​ ព្រោះ​ខ្លួន​ល្អ​ដៃ​ដែរ។​ ចំពោះ​ដៃគូ​ប្រកួត​វិញ​ មើល​តាម​វីដេអូ​កន្លង​ទៅ​គឺ​ល្អ​ដៃ​ និង​ទាត់​ជើង​ក្រោម។​ បើ​ទោះ​ជា​យ៉ាង​ក៏​ដោយ​រូប​គេ​នឹង​ខំប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​មួយ​នេះ​ ដើម្បី​ឲ្យ​អ្នកនិយមទស្សនាប្រដាល់បានស្គាល់​ពី​គុន​ខ្មែរ​បន្ថែម​ទៀត។​

សង្វៀន WLC

រំលឹក​ដែរ​ថា​ កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ របស់​កម្ពុជា​នឹង​ឡើង​សង្វៀន​ WLC​ របស់​ប្រទេស​មីយ៉ាន់ម៉ា​ នា​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ជា​មួយ​ជើង​ខ្លាំង​របស់​វៀតណាម​ Nguyen Tran Duy Nhat។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​នេះ​ធ្លាប់​ឈ្នះ​១ដង​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នៅ​លើ​ទឹក​ដី​មីយ៉ាន់ម៉ា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី