• 2019-01-10 23:30:00
  • ប្រដាល់

ផ្ដួល​ថៃ​សន្លប់​ទឹក​ទី១ ​ថ្ងៃ​មុន​ ធឿន​ ធារ៉ា​ ទទួលបានតម្លៃខ្លួន​ប៉ុន្មាន?​

  • 2019-01-10 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អាក់ខាន​ឡើង​សង្វៀន​ Max Muay Thai​ មួយ​រយៈពេល​ធំ​មក​ អ្នក​លេង​កែង​មក​ពី​ខេត្ត​ ព្រៃវែង​ ធឿន​ ធារ៉ា​ បង្ហាញ​ខ្លួន​ជា​ថ្មី​ និង​បាន​ផ្ដួល​ដៃ​សន្លប់​ក្នុង​ទឹក​ទី១​ថែម​ទៀត​ផង។​ ការ​ឡើង​ប្រកួត​ជា​ថ្មី​នេះ​ គឺ​តម្លៃ​ខ្លួន​របស់​ ធារ៉ា​ គឺ​ទទួល​បាន​ដូច​ពី​មុន​ដដែល​ប្រហែល​ ៦០០​ដុល្លារ​អាមេរិក។​

រូបភាពហ្វេសបុកផេក Max Muay Thai

តាម​ការ​ឲ្យ​ដឹង​កីឡាករ​ ធឿន​ ធារ៉ា​ លើក​ឡើង​ថា​ការ​ឡើង​សង្វៀន​ថ្ងៃ​មុន​នេះ​តម្លៃ​ខ្លួន​គឺ​នៅ​ដដែល​ ពោល​គឺ​បាន​ប្រហែល​៦០០​ដុល្លារ​ ប៉ុន្តែ​តំណែង​ជា​គូ​ឯក​ក្នុង​កម្មវិធី​បាន​ដូច​មុន​ទេ​ ព្រោះ​អី​បាត់​មុខ​យូរ​ពេក។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ក៏​មិន​ដឹង​ថា​ឡើង​ប្រកួត​ប៉ុន្មាន​ដង​ទៀត​ដែរ​ ទើប​អាច​ឈាន​ក្លាយ​ជា​គូ​ឯក​ដូច​មុន​នោះ។​

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ ២០១៧​ ខាង​លើ​បន្ថែម​ទៀត​ថា​ មុន​ពេល​ប្រកួត​នៅ​ថៃ​ជា​ថ្មី​នេះ​ ខ្លួន​គិត​ថា​ប្រហែល​មិន​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​មុន​ទេ​ ប៉ុន្តែ​មិន​មិនមែន​ដូច្នោះ​ឡើយ​ នៅ​ពេល​ប្រកួត​នៅ​តែ​មាន​អ្នក​គាំទ្រ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ និង​ជនជាតិ​ថៃ​ដ៏​ទៃ​ទៀត​ដដែល។​

រូបភាពហ្វេសបុកផេក Max Muay Thai

បញ្ជាក់​ផង​ដែរ​ថា​ ធឿន​ ធារ៉ា​ ទើប​បង្ហាញ​មុខ​ជា​ថ្មី​នៅ​សង្វៀន​ Max Muay Thai​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​ថៃ​ និង​ផ្ដួល​ជើង​ខ្លាំង​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ទៀត​ផង។​ អ្នកលេង​គុន​ខ្មែរ​រូប​នេះ​អាក់ខាន​ឡើង​សង្វៀន​ខាង​លើ​យូរ​គួរសម​ដែរ​ ព្រោះ​ត្រូវ​ចំណាយ​ពេល​មក​ប្រឡូក​សង្វៀន​នៅ​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី