• 2019-01-02 07:54:31
  • ប្រដាល់

ពេជ្រ​ ម្ទេសខ្មាំង​ បំណង​ធំ​បំផុត​ពេល​ប្រកួត​ Khmer Fight ​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​គឺ...

  • 2019-01-02 07:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចិត្ត​សឿង​របស់​កម្ពុជា​ ពេជ្រ ​ម្ទេសខ្មាំង​ បំណង​ធំ​របស់​ខ្លួន​បំផុត​ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​ឆ្លង​ឆ្នាំ​ Khmer Fight​ ប៉ុន្មាន​ថ្ងៃ​មុន​នោះ​គឺ​ចង់​ឲ្យ​អន្តរជាតិ​បាន​ដឹង​ច្បាស់​ថា​ខ្មែរ​មាន​ក្បាច់​គុន​របស់​ខ្លួន​ ប្រដាល់​គុន​ខ្មែរ​ ជា​របស់​ខ្មែរ​មិន​មែន​យក​ពី​ប្រទេស​ណា​នោះ​ទេ។​

ពេជ្រ ​ម្ទេសខ្មាំង​(ក្រហម)

ជើងខ្លាំង​គុន​ខ្មែរ​មិន​ដែល​ចេះ​ខ្លាច​ដៃគូ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៃ​កម្មវិធី​ Khmer Fight​ នោះ​ពិបាក​គួរសម​ដែរ​ ព្រោះ​អី​ថៃ​គេ​ល្អ​ដែរ​ ហើយ​ចេះ​កណ្ដាប់ដៃ​ដូច​គ្នា​ទៀត​ផង។​ អាច​ថា​ពិបាក​ទម្រាំ​ឈ្នះ​ ដោយ​សារ​តែ​កីឡាករ​ថៃ​ Sanchai​ ភ្លាត់​ចូល​ដៃ​របស់​ខ្លួន​ត្រង់​ចំណុច​ក្បាលពោះ​ ហើយ​ចាប់​ផ្ដើម​ធ្លាក់​កម្លាំង​ ទើប ​ម្ទេសខ្មាំង​ វ៉ៃ​សន្ធាប់​រហូត​ផ្ដាច់​បាន​នៅ​ទឹក​ទី២​តែ​ម្ដង​ទៅ។​

កីឡាករ​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ទៀត​ថា​ រំភើប​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​ធំដុំ​បែប​នេះ​ ដែល​មាន​អ្នក​ទស្សនា​ច្រើន។​ ចំណុច​សំខាន់​ដែល​បាន​ចូលរួម​មួយ​ទៀត​នោះ​ គឺ​ចង់​ឲ្យ​គេ​ឃើញ​ពី​សមត្ថភាព​កីឡាករ​កម្ពុជា​ បាន​ស្គាល់​ច្បាស់​អំពី​គុន​ខ្មែរ​ ដែល​បរទេស​ខ្លះ​មិន​ដឹង​ថា​ខ្មែរ​មាន​ក្បាច់គុន​ផ្ទាល់​ខ្លួន​ពិត​ប្រាកដ​មិន​ចំលង​ពី​ប្រទេស​ណា​មួយ​ឡើយ។​

ពេជ្រ ​ម្ទេសខ្មាំង​(ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ដែល​ធ្លាប់​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ប្រដាល់​ធំៗ​នា​ពេល​កន្លង​មក​ ហើយ​ថ្មីៗ​នេះ​មាន​មុខ​ឡើង​ប្រកួត​ឆ្លង​ឆ្នាំ​ ២០១៨​-២០១៩​ Khmer Fight​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​ធ្នូ​ ផង​ដែរ។​ កីឡាករ​រូប​នេះ​ផ្ដួល​ថៃ​ Sanchai​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ ក្នុង​ព្រឹត្តិការណ៍​នោះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី