• 2018-12-20 02:14:02
  • ប្រដាល់

ថៃ រិទ្ធី​ថា​ Enthony ​ពិត​ជា​អស្ចារ្យ តែរូបគេតាំងចិត្តជាអ្នកកីឡា​

  • 2018-12-20 02:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ​ថៃ​ រិទ្ធី​ ត្រូវ​ឡើង​សង្វៀន​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ មាស ម៉ើ ​​ដែល​ធ្លាប់​បរាជ័យ​ក្រោម​កណ្ដាប់​ដៃ​ជើង​ខ្លាំង Anthony Engelen ​ក្នុង​ ONE: ETERNAL GLORY ​នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​ខាង​មុន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ថៃ រិទ្ធី

បទ​ពិសោធ​ឈ្នះ​១​ និង​ចាញ់​១​នៅ​​សង្វៀន ONE Championship ថៃ​ រិទ្ធី​ បាន​និយាយ​មុន​ការ​ប្រកួត​មក​ដល់​ថា​ ៖«​ពេល​សម្រាក​​ក្រៅ​ពី​វាយ​នៅ​ ONE​ ខ្ញុំ​អត់​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ហាត់​ប្រដាល់​ទេ។ នេះ​ជា​អាជីព​របស់​ខ្ញុំ​តែ​ម្តង​! បើ​មិន​វាយ​ដាក់​ទ្រុង​ ក៏​​វ៉ៃ​សេរី​ដែរ»។

ថៃ រិទ្ធី បាន​ទទួល​ស្គាល់​​ដៃ​គូ​របស់​ខ្លួន​លើក​នេះ​ពិត​ជា​មិន​ងាយ​ស្រួល​សម្រាប់​រូប​គេ​ឡើយ ប៉ុន្តែ​រូប​គេ​បាន​ប្តេជ្ញា​​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។ «មាស​ ម៉ើ​ និង​ខ្ញុំ​ដូច​បង​ប្អូន​អីចឹង! ខ្ញុំ​ចង់​សង​សឹក​ឲ្យ​គាត់​ដែរ​! តែ​ខ្ញុំ​ត្រូវ​ប្រឹង​ហាត់​ថែម​ទៀត។ ក្នុង​កីឡា​ យើង​មិន​អាច​មើល​ងាយ​គូ​ប្រកួត​បាន​ទេ​ ជា​ពិសេស​វាយ​ក្នុង​ទ្រុង​ហ្នឹង​តែ​ម្តង។ បើ​វាយ​អស់​ខ្យល់​ក៏​គេ​ចូល​ចាប់​ឃ្លេ​បាន​​គឺ​ចប់»។

«ខ្ញុំ​ដឹង​ថា ​Engelen​ ខ្លាំង​ តែ​ក្នុង​នាម​ជា​អ្នក​កីឡា​ ​ខ្ញុំ​អត់​ភ័យ​ខ្លាច​ទេ​។ ខ្ញុំ​មិន​បាក់​ទឹក​ចិត្ត​ឡើយ​ ខ្ញុំ​មាន​តែ​ខំ​ហាត់​បន្ថែម​​ឲ្យ​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ»។

កីឡាករ Anthony Engelen (រូបថត៖ ONE)

ដៃ​គូ​របស់​ ថៃ រិទ្ធី​ គឺ Anthony Engelen ជា​ជើង​ឯក​ខ្សែក្រវាត់​ IFC​ Lightweight​ Champion​ បាន​ត្រឡប់​ចូល​សង្វៀន​វិញ​កាល​​​ពី​ខែ​វិច្ឆិកា​​កន្លង​ទៅ​នេះ​​ និង​បាន​ធ្វើ​ឲ្យ​កក្រើក​ព្រឹត្តិការណ៍​ ONE: HEART​ OF​ THE​ LION​ នៅ​ពេល​រូប​គេ​ផ្តួល​ មាស ម៉ើ​ ​ដើម​ទឹក​ទី​១។ ៨​ថ្ងៃ​ក្រោយ​ឈ្នះ​កីឡាករ​កម្ពុជា​ រូប​គេ​បាន​​យក​កីឡាករ​​ Jimmy Yabo ទៀត​នៅ​​ព្រឹត្តិការណ៍​ ONE: WARRIOR'S DREAM​  ក្នុង​ទឹក​ទី​១​ដដែល៕

អត្ថបទ៖ Matias Andres

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី