- 2018-11-26 08:19:45
- ប្រដាល់
នៅ ស្រីពៅ និង វី ស្រីខួច ក្លាយជាកីឡាការិនីទាញព្រ័ត្រដោយចៃដន្យ
- 2018-11-26 08:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ ស្រីពៅ និង វី ស្រីខួច ក្លាយជាកីឡាការិនីទាញព្រ័ត្រដោយចៃដន្យ
ចន្លោះមិនឃើញ
កីឡាការិនីប្រដាល់ពីររូប វី ស្រួខួច និង នៅ ស្រីពៅ ការមកលេងកីឡាទាញព្រ័ត្របន្ថែមទៀតនាពេលបច្ចុប្បន្ននេះជារឿងចៃដន្យបំផុត មិនមានគម្រោងពីមុនមកទេ។
អ្នកប្រដាល់ទាំងពីរនាក់ខាងលើ ប្រាប់ថា បានជាក្លាយជាកីឡាការិនីទាញព្រ័ត្រមកដល់បច្ចុប្បន្ននេះ និងបានចូលរួមប្រកួតជើងឯកជាបន្តបន្ទាប់មកនេះ ដំបូងឡើងចាប់ផ្ដើមហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។ រំលឹកទៅដល់ពេលនោះ គឺបន្ទាប់ពីអ្នកទាំងពីរហ្វឹកហាត់ប្រដាល់សកលរួច ក៏ចេញមកសម្រាកខាងក្រៅ ហើយឃើញខាងទាញព្រ័ត្រកំពុងហាត់ ក៏ចេះតែចូលហាត់លេងជាមួយគេជាមួយឯងរហូត។
កីឡាការិនីប្រដាល់ខាងលើបន្ថែមថា ដោយសារតែបានហ្វឹកហាត់ជាប់លាប និងស្គាល់គេផងនោះ ទើបមានឱកាសបានចូលរួមប្រកួតជើងឯកជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ។ បើនិយាយពីការចូលលេងកីឡាមួយនេះ ក៏ម្យ៉ាងដែរព្រោះប្រដាល់យូរៗបានប្រកួតម្ដង ជីវភាពក៏ខ្វះខាតដូច្នេះបន្ថែមកីឡាមួយនេះក៏ល្អដែរ គ្រាន់បានកម្រៃសម្រាប់ចាយប្រចាំថ្ងៃផងដែរ។
រំលឹកដែរថា វី ស្រីខួច និង នៅ ស្រីពៅ ជាកីឡាការិនីប្រដាល់សកល និងប្រដាល់គុនខ្មែរ ឥលូវនេះពួកគេបានហ្វឹកហាត់កីឡាទាញព្រ័ត្រ១ទៀតហើយ។ កីឡាការិនីទាំងពីរហ្វឹកកីឡាថ្មីនេះបានរយៈពេលប្រហែលកន្លះឆ្នាំហើយ បច្ចុប្បន្នលេងឲ្យក្រុមក្រសួងការពារជាតិ និងទើបឈ្នះពានជើងឯករាជធានីភ្នំពេញផងដែរ៕