• 2018-10-04 08:14:45
  • ប្រដាល់

ឡុង​ សំណាង​ និង​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​កីឡាករ​ស្រឡាញ់​ការហ្វឹកហាត់​

  • 2018-10-04 08:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ សំណាង​ និង​ ពេជ្រ ​ម្ទេសខ្មាំង​ ត្រូវ​បាន​គ្រូ​​បង្ហាត់​ប្រដាល់​មួយ​ចំនួន​សរសើរ​ថា​ ជា​កីឡាករ​ដែលស្រលាញ់​ និង​ព្យាយាម​​​ហ្វឹកហាត់​ ហេតុ​នេះ​ហើយ​ទើប​លទ្ធផល​ប្រកួត​របស់​ពួកគេ​​កន្លង​មក​​ល្អ​ប្រសើរ។​

កីឡាករ ឡុង សំណាង

បើ​តាម​លោក ហេង ប៊ុនឃីម​ ជា​គ្រូថ្នាលជម្រើរើសជាតិគុនខ្មែរ​ ដែល​​នៅជិត​ស្និទ្ធ​​ជា​មួយ​​កីឡាករ​ទាំង​ពីរ​​​បាន​ប្រាប់​ថា​ អ្នក​ទាំង​ពីរ​ពិត​ជា​ឧស្សាហ៍​ក្នុង​ការ​ហ្វឹកហាត់​មែន ​ទោះ​ជា​មិន​មាន​ការ​ប្រកួត​ក៏​ពួកគេ​នៅ​តែ​ហ្វឹកហាត់ដែរ។​ លុះ​ត្រា​ណា​ឡើង​ប្រកួត​រួច​ ឬ​មាន​​បញ្ហា​សុខភាព​​ទើប​អាក់​មិន​ហ្វឹកហាត់។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង ឈ្នះនៅមីយ៉ាន់ម៉ា​

គ្រូ​ៗ​ទាំង​នោះ​ប្រាប់​ទៀត​ថា​ កីឡា​ប្រដាល់​នេះ​ អ្នក​ណា​ដែល​ឧស្សាហ៍​ហាត់​គឺ​ល្អ​ណាស់​​ដែល​ធ្វើ​ឲ្យសមត្ថភាព​របស់​គេ​កើន​ឡើង​ជា​លំដាប់។ ជាក់​ស្ដែង​ទាំង​ សំណាង​ និង ​ម្ទេសខ្មាំង​ ត្រូវ​បាន​មើល​ឃើញ​ថា​ មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង​។

ពេជ្រ ម្ទេសខ្មាំង

កីឡាករ​ ឡុង​ សំណាង​ និង​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​ជើង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​​ដែល​បាន​ក្ដោប​ឱកាស​ឡើង​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​។​ សំណាង​ ជើង​ខ្លាំង​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​ ទើប​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​ជា​ម្ចាស់​មេដាយ​ប្រាក់​កីឡា​ជាតិ​លើ​ទី២​។ ​ម្ទេសខ្មាំង​ ជា​ម្ចាស់​ខ្សែក្រវាត់​របស់​១គ្រឿង​របស់សង្វៀន​ PNN​ លើប្រភេទទម្ងន់៥៧​គីឡូក្រាម និង​ធ្លាប់​ឈ្នះ​ក្នុង​កម្មវិធី​ធំ Khmer Thai Fight​ ហើយ​ថ្មីៗ​នេះ​ទើប​យក​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​ថែម​ទៀត​ផង។ ក្រៅពីនេះ​​រូប​គេ​ក៏ជា​ម្ចាស់​មេដាយ​សំរឹទ្ធស៊ីហ្គេម២០១៧​ម្នាក់​​ផ្នែក​ប្រដាល់​សកល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី