• 2018-05-31 03:46:21
  • ប្រដាល់

ឈុត​ សេរីវណ្ណថង៖​ បើ​បាន​វ៉ៃ​ជា​មួយ​ Idol​ កាកា​ មែន​ ពិត​ជាសប្បាយ​ចិត្ត​

  • 2018-05-31 03:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​តំណាង​មក​ពី​ខេត្ត​បាត់ដំបង​ ឈុត​ សេរីវណ្ណថង​ ថា​ ស្គាល់​ច្បាស់​ណាស់​ សុខ​ ធី​ ព្រោះ​មើល​ស្ទើរ​រាល់​ការ​ប្រកួត​របស់​អ្នក​ប្រដាល់​រូប​នេះ​នា​ពេល​កន្លង​មក​ ហើយ​ប្រសិន​បាន​ប៉ះ​គ្នា​ក្នុង​កីឡា​ជាតិ​លើក​ទី២​មែន​ រឹតតែ​សប្បាយ​ចិត្ត។​

ឈុត​ សេរីវណ្ណថង​

ឈុត​ សេរីវណ្ណថង​ ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២​នេះ​ គឺ​នៅ​ពូល​ម្ចាស់​ម្នាក់​និង​សិស្ស​ច្បង​ សុខ​ ធី​ ហើយ​ប្រសិន​បើ​គេ​ទាំង​ពីរ​ឈ្នះ​ការ​ប្រកួត​រហូត​នោះ​ នឹង​ត្រូវ​ប៉ះ​គ្នា​នា​វគ្គ​ផ្ដាច់​យក​មេដាយ​មាស។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​បន្ថែម​ថា​ ខ្លួន​ស្គាល់​ច្បាស់​ណាស់​ ជើង​ខ្លាំង​ សុខ​ ធី​ ព្រោះ​តែងតែ​មើល​ការ​ប្រកួត​សិស្ស​ច្បង​ម្នាក់​នេះ។​

ឈុត​ សេរីវណ្ណថង​ ឈ្នះ​ស្វ័យប្រវត្តិម្សិលមិញ

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បន្ត​ថា​ ស្រឡាញ់​ចូលចិត្ត​ សុខ​ ធី​ ត្រង់​ស្នៀត​វ៉ៃ​មួយៗ​ធ្ងន់​ និង​ក្បាច់​ទាត់​កាប់​ជើង​ក្រោម​ ហើយ​វ៉ៃ​ចេញ​ក៏​រហ័ស​ទៀត។​ ប្រសិន​បើ​ត្រូវ​ជួបគ្នា​មែន​នោះ​ ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ​ ត្រូវ​តែ​វ៉ៃ​ដើម្បី​មុខមាត់​កិត្តិយស​ជូន​ខេត្ត​រៀងៗ​ខ្លួន។​

សុខ ធី ពេលឈ្នះ​ខ្សែក្រវាត់

ឈុត​ សេរីវណ្ណថង​ ជា​កីឡាករ​តំណាង​មក​ពី​ខេត្ត​បាត់ដំបង​ លើ​ប្រភេទ​កីឡា​គុន​ខ្មែរ​ ដែល​ត្រូវ​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ គេ​ប្រកួត​លើ​ទម្ងន់​ ៥៧​គីឡូក្រាម​ ហើយ​ម្សិលមិញ​នេះ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ដៃគូ​អវត្តមាន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម