- 2018-04-23 02:20:42
- បាល់ទាត់
ដាក់ឱ្យលេងប្រយុទ្ធ ធ្វើឱ្យ ហួយ ផល្លីន បេជ្ញារកគ្រាប់ និងឈ្នះភ្នំពេញក្រោនបាន
- 2018-04-23 02:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ឱ្យលេងប្រយុទ្ធ ធ្វើឱ្យ ហួយ ផល្លីន បេជ្ញារកគ្រាប់ និងឈ្នះភ្នំពេញក្រោនបាន
ចន្លោះមិនឃើញ
ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៥កន្លងទៅនេះ ក្រុមព្រះខ័នរាជស្វាយរៀងធ្វើបានល្អមែនទែន រហូតយកជ័យជម្នះលើក្រុមភ្នំពេញក្រោនបានក្នុងលទ្ធផល ៦-៣ ។
ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញថាទម្រង់របស់ក្រុមព្រះខ័នរាជស្វាយរៀង មានការផ្លាស់ប្ដូរ ដោយបានដាក់កីឡាករកម្ពុជាចូលលេងច្រើន និងទុកជើងកីឡាករបរទេសខ្លះ។ កត្តានេះហើយ បានធ្វើឱ្យក្រុមទាំងមូលលេងស៊ីចង្វាក់គ្នា និងអាចទទួលបានលទ្ធផលល្អ។
ហួយ ផល្លីន ដែលត្រូវបានគ្រូបង្វឹក Conor Nestor ដាក់ឱ្យលេងប្រយុទ្ធក្នុងប្រកួតនេះបាននិយាយក្រោយចប់ការប្រកួតថា៖ “ខ្ញុំសប្បាយចិត្តដែលបានលេងប្រយុទ្ធ ហើយរកគ្រាប់បាល់បាន២គ្រាប់។ ការដាក់ឱ្យលេងប្រយុទ្ធ ធ្វើឱ្យខ្ញុំតាំងចិត្តលេងដើម្បីរកគ្រាប់បាល់ និងចង់ឈ្នះ ប្រឹងអស់ពីចិត្តតែម្ដង។ កត្តាមួយទៀត ប្រកួតនេះគ្រូដាក់កីឡាករខ្មែរលេងច្រើន យើងលេងយល់ចិត្តគ្នា និងចង់ឈ្នះដើម្បីអ្នកគាំទ្រខេត្តស្វាយរៀងទាំងអស់”។
៦គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ហួយ ផល្លីន ២គ្រាប់ Whoo ១គ្រាប់ នេន សុធារ័ត្ន១គ្រាប់ និង Shonari Caesar រកបាន២គ្រាប់៕