អតីតអ្នកប្រដាល់ ឡោ សំណាង ក្លាយជាឈ្មួញកណ្ដាលរកស៊ីនៅខេត្តកំពង់ចាម
អតីតអ្នកប្រដាល់មានស្នៀតប្រយុទ្ធល្អមួយកំផ្លេ ឡោ សំណាង បានបាត់មុខពីអ្នកគាំទ្រអស់ជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះបានក្លាយខ្លួនជាឈ្មួញកណ្ដាលរកស៊ីទិញស្រូវអង្គរ ពោត សណ្ដែក និងរបស់ផ្សេងៗទៀតនៅខេត្តកំពង់ចាម បន្ទាប់ពីបាត់បង់ការងារជាអ្នករកស៊ីកិបសំបុត្រម៉ូតូ-កងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។