- 2024-12-10 11:08:38
- កីឡាផ្សេងៗ
សហព័ន្ធវាយកូនឃ្លីលើតុ៖ គ្រូឧទ្ទេសមកពីអូស្ត្រាលីមានបច្ចេកទេសល្អមែន និងបានចែករំលែកបទពិសោធផ្ទាល់ៗដល់សិក្ខាកាមទាំង២៥រូប
- 2024-12-10 11:08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវាយកូនឃ្លីលើតុ៖ គ្រូឧទ្ទេសមកពីអូស្ត្រាលីមានបច្ចេកទេសល្អមែន និងបានចែករំលែកបទពិសោធផ្ទាល់ៗដល់សិក្ខាកាមទាំង២៥រូប
ចន្លោះមិនឃើញ
តំណាងសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ថាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត ១ ដែលជាជំនួយពីគម្រោងសាមគ្គីអូឡាំពិកពិតជាល្អ និងមានសំខាន់ ព្រោះបាននាំយកគ្រូឧទ្ទេសជំនាញពីអូស្ត្រាលីដែលមានបច្ចេកទេសល្អបង្ហាត់បង្រៀនសិក្ខាកាមទាំង ២៥ រូបចូលរួម។
លោក ហេង សុខជាតិ អគ្គលេខាធិការរងស្ដីទីសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានឲ្យដឹងថា គ្រូឧទ្ទេសជំនាញមកពីប្រទេសអូស្ត្រាលីដែលមកបង្ហាត់បង្រៀននេះគឺមានបច្ចេកទេសល្អ និងបានចែករំលែកនូវចំណេះដឹង បទពិសោធ ដែលលោកមានដល់សិក្ខាកាមទាំង ២៥រូបដែលមកចូលរួមនេះ។ តាមអ្វីដែលលោកបានឃើញគ្រូជំនាញខាងលើបង្ហាត់បង្ហាញនោះគឺផ្ដោតលើបច្ចេកទេសច្រើនដូចជា ចេញសេវាកោង ចាក់កឹប និងការធ្វើចលនាបម្លាស់ទីផ្សេងៗផងដែរ។ ជាមួយគ្នានោះដែរបន្ទាប់ពីសិក្សាទ្រឹស្ដីហើយនោះសិក្ខាកាមបានអនុវត្តន៍ការបង្ហាត់យុវជនថ្នាលផ្ទាល់តែម្ដង។
តំណាងខាងសហព័ន្ធរូបនេះបន្ថែមទៀតថា សិក្ខាកាមទទួលបាននូវចំណេះដឹង និងបង្ហាញពីភាពរីកចម្រើនច្រើនបន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់អូឡាំពិកនេះ។ បច្ចេកទេស ភាពរីកចម្រើនលើឆាកអន្តរជាតិគឺគ្រូឧបទេសបានបង្រៀនដោយយកចិត្តទុកដាក់ចំពោះសិក្ខាកាមទាំងអស់។
បញ្ជាក់ដែរថា សិក្សាវគ្គសាមគ្គីកីឡាអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិត ១ នេះសិក្សាចាប់តាំងពីថ្ងៃទី២ ដល់ ៩ ខែធ្នូ ឆ្នាំ២០២៤។ សិក្ខាកាមចូលរួមសរុបមាន ២៥រូប និងបានបិទបញ្ចប់វគ្គជាផ្លូវការហើយនៅរសៀលថ្ងៃទី៩ ធ្នូ ម្សិលមិញ។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក Trevor Hirth ដែលជាគ្រូឧទ្ទេសជនជាតិ អូស្ត្រាលី ផងដែរ៕