• 2024-11-29 05:04:59
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF-ROAD​ អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​ បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី២៩​ វិច្ឆិកា​ ២០២៤​

  • 2024-11-29 05:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF-ROAD​ អន្តរជាតិ ដែល​មិន​ធ្លាប់​មាន​នៅ​ខេត្ត​ព្រះសីហនុ​ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ខណៈ​ដែរ​តំណាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្ដេជ្ញា​នឹង​រៀបចំ​ឲ្យ​រលូន​ល្អ​ និង​ទទួល​បាន​ភាព​ជោគជ័យ។​

លោក​ វង្ស គឹមហួត​ ប្រធាន​គណៈកម្មការ​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF-ROAD​ អន្តរជាតិ ​ក្នុង​ខេត្ត​ព្រះសីហនុ​ រយៈពេល​ ៣​ថ្ងៃ​នេះ​មាន​ ៣វិញ្ញាសា​គឺ​ វិញ្ញាសា​ទី១​ Class A (Hard Core) ឆ្លងកាត់ឧបសគ្គខ្លាំងបំផុត វិញ្ញាសា​ទី២​ Class B (Hard Core) និង​វិញ្ញាសា​ទី៣​ Class C (Overland)។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃ​ទី១​ ខែ​ធ្នូ ​ឆ្នាំ​២០២៤​ ទើប​បញ្ចប់​ និង​រក​ឃើញ​ជើង​ខ្លាំង​ប្រចាំ​វិញ្ញាសា​នីមួយៗ។​

ប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​ក្រុម​កីឡាករ​កម្ពុជា​បាន​ស្វែង​យល់​បន្ថែម​ពី​ការ​ប្រកួត​ និង​ទទួល​បាន​បទ​ពិសោធ​ផ្សេងៗ​ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​ប្រណាំង​ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួនយ៉ាងណា​ខ្លះ​ឲ្យ​បាន​ល្អ​មុន​ការ​ប្រកួត​មក​ដល់។​ នេះ​ជា​ឱកាស​សម្រាប់​ពួកគេ​សន្សំ​បទ​ពិសោធ​ត្រៀម​នូវ​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ឯ​ក្រៅ​ប្រទេស​នា​ពេល​ខាង​មុខៗ​ទៀត​ផង​ដែរ។​

លោក​ វង្ស គឹមហួត​ (កណ្ដាល)

តាម​រយៈ​បទ​ពិសោធ​ជោគជាំ​នៅ​ការ​ប្រកួត​អន្តរជាតិ​លោក​ វង្ស​ គឹមហួត​ បាន​ប្ដេជ្ញា​ចិត្ត​រួម​ជា​មួយ​ក្រុម​ការងារ​នឹង​រៀបចំ​ដំណើរ​ការ​ នៃ​ការ​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ឲ្យ​រលូន​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ផង​ដែរ​ដើម្បី​មុខមាត់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ផង​ និង​មុខមាត់​ដល់​មហា​គ្រួសារ​រថយន្ត​ OFF ROAD​ កម្ពុជា​ផង។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF-ROAD​ អន្តរជាតិ ​ខេត្ត​ព្រះសីហនុ ​នេះ​ជា​លើក​ទី១​ ហើយ​ដែល​រៀបចំ​ឡើង​ក្នុង​ខេត្ត​ជាប់​មាត់សមុទ្រ​មួយ​នេះ។​ ការ​ប្រកួត​នេះ​មាន​រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៩​ វិច្ឆិកា​ ដល់​ ១ ធ្នូ​ ឆ្នាំ​២០២៤​ នៅ​ទីតាំង​ក្បែរ​ឆ្នេរ​អូត្រេស។​ រថយន្ត​ប្រណាំង​ទាំង​ជាតិ​ អន្តរជាតិ​ មាន​សរុប​ ៥១គ្រឿង។​ ការ​ប្រកួត​នេះ​ដែរ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ សហការ​ជា​មួយ​ក្រុម​មហា​គ្រួសារ​ OFF-ROAD រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ដៃគូ​សហការ​មួយ​ចំនួន​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី