- 2024-11-27 03:51:47
- កីឡាផ្សេងៗ
សុខ ចាន់មាន៖ បង្ហាញសមត្ថភាពល្អប្រសើរឡើងវិញឈ្នះមេដាយមាស២គ្រឿង ក្រោយខកខានឈ្នះតាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
- 2024-11-27 03:51:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ចាន់មាន៖ បង្ហាញសមត្ថភាពល្អប្រសើរឡើងវិញឈ្នះមេដាយមាស២គ្រឿង ក្រោយខកខានឈ្នះតាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
កីឡាករចាស់វស្សា សុខ ចាន់មាន ថាលោកខកខានឈ្នះមេដាយមាសកម្រិតអន្តរជាតិពីការប្រកួតផ្សេងៗតាំងពីឆ្នាំ២០២០ មកម្ល៉េះទើបតែឈ្នះបាន២គ្រឿង នៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសចិន លើកនេះទេ។
កីឡាករ សុខ ចាន់មាន បានឲ្យដឹងថា ងាកទៅប៉ុន្មានកន្លងទៅការខកខានឈ្នះមេដាយមាសកម្រិតអន្តរជាតិនេះមានកត្តាច្រើនដូចជារឿងជីវភាពក្រុមគ្រួសារ ការឧបត្ថម្ភគាំទ្រ រួមទាំងការលុបចោល នៃការប្រកួតផ្សេងៗអំឡុងជំងឺកូវីដផងនោះ ទើបធ្វើឲ្យរូបលោកបាក់ទឹកចិត្តមិនមានអារម្មណ៍មូលក្នុងការហ្វឹកហាត់ឲ្យពេញ ១០០% នោះឡើយ។
ជើងចាស់ក្នុងវិស័យកីឡាប៊ូលរូបនេះបន្ថែមទៀតថា ដោយការខំប្រឹង និងការស្វែងរកនូវចំណុចខ្វះខាតត្រូវពង្រឹងឡើងវិញ រួមទាំងការដាក់សម្ពាធលើខ្លួនឯងដែលធ្លាប់ធ្វើបានជោគជ័យមានសមត្ថភាពខ្លាំងនាពេលកន្លងមកផងនោះទើបធ្វើឲ្យខ្លួនអាចប្រមូលផ្ដុំអារម្មណ៍លើការហ្វឹកហាត់ឡើងវិញបាន។ មួយវិញទៀតការចំណាយពេលច្រើនលើការហ្វឹកហាត់បើទោះជាគ្មានអ្នកមកហ្វឹកហាត់ជាមួយក៏ដោយលោកនៅតែអាចបន្តហាត់ម្នាក់ឯងបានទើបទទួលបានលទ្ធផលល្អប្រសើរឡើងវិញរហូតឈ្នះមេដាយមាស២គ្រឿងនៅចិននេះ។ យ៉ាងណាកីឡាករជម្រើសជាតិ និងជាកីឡាករក្រសួងការពារជាតិរូបនេះបញ្ជាក់ថា សមត្ថភាពល្អប្រសើរប៉ុណ្ណេះនៅមិនទាន់ដូចពីមុននោះឡើយ។
រំលឹកដែរថា កីឡាករ សុខ ចាន់មាន ឈ្នះមេដាយមាស ២គ្រឿងចុងក្រោយអំឡុងឆ្នាំ២០១៩ នៅប្រទេសវៀតណាមក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី។ ចាប់តាំងពីនោះមកលោកទើបតែឈ្នះមេដាយមាសកម្រិតអន្តរជាតិជាថ្មីនោះទេអំឡុងពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Taoyuan ចិនតៃប៉ិ ។ មេដាយមាសទី១ របស់កីឡាករ សុខ ចាន់មាន នៅឯចិនតៃប៉ិ លេងលើវិញ្ញាសា ១ ទល់ ១ ដោយវគ្គផ្ដាច់ព្រ័ត្រឈ្នះលើប្រទេសវៀតណាម លទ្ធផល ១៣-៩ ចំណែកមេដាយមាសទី២ លេងលើវិញ្ញាសា ២ ទល់ ២ វគ្គផ្ដាច់ព្រ័ត្រឈ្នះលើម្ចាស់ផ្ទះចិនតៃប៉ិ(២) លទ្ធផល ១៣-៣។ ជាមួយគ្នានេះដែរក្រុមជម្រើសជាតិប៉េតង់កម្ពុជា ឈ្នះមេដាយសរុប ៥គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ី (The 2 Petaque Asian Championships) នៅទីក្រុង Taoyuan ចិនតៃប៉ិ ដោយក្នុងនោះមានមេដាយមាស២ ប្រាក់១ សំរឹទ្ធ២៕