• 2024-10-14 04:11:34
  • កីឡា​ផ្សេង​ៗ

AIA PINK RUN៖​ ជា​ព្រឹត្តិការណ៍​លើកកម្ពស់​សុខភាព​សាធារណៈ​ ខណៈ​ការ​ប្រកួត​ម្សិលមិញ​មាន​អ្នក​ចូលរួម​ច្រើន​កុះករ​

  • 2024-10-14 04:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ AIA PINK RUN​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​ដោយ​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ​ស្របពេល​ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​នៅ​កម្ពុជា​បញ្ជាក់​ថា​នេះ​ជា​ចលនា​កីឡា​លើកកម្ពស់​សុខភាព​សាធារណៈ​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​

រូបភាព​ Olympic Cambodia

ថ្លែង​ក្រោយ​បញ្ចប់​ពិធី​បំពាក់​មេដាយ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ AIA PINK RUN​ ឆ្នាំ​នេះ​មាន​រហូត​ជិត​ ៤០០០​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​នៅ​ភ្នំពេញ​រួម​ទាំង​បរទេស​ដែល​កំពុង​ធ្វើ​នៅ​កម្ពុជា​ផង​ដែរ។​

រូបភាព​ Olympic Cambodia

AIA PINK RUN​ នេះ​ពិត​ជា​មាន​សារសំខាន់​ពិសេស​ការ​ជំរុញ​លើ​ការ​លេង​កីឡា​របស់​មហាជន​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ថែរក្សា​សុខភាព​ និង​មាន​សុខភាព​ល្អ​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​លើ​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ផង​ដែរ។​ មួយ​វិញ​ទៀត​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ជា​ធនធាន​មួយ​ដែល​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ជា​មួយ​រាជរដ្ឋាភិបាល​កាន់​តែ​លឿន​ផង​ដែរ។​

រូបភាព​ Olympic Cambodia

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រួម​ទាំង​គណៈកម្មការ​រៀបចំ​កំពុង​នឹង​ពិនិត្យ​ផង​ដែរ​លើ​ការ​បន្ថែម​វិញ្ញាសា​រត់​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​ ១០គីឡូម៉ែត្រ​នេះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​តប​ទៅ​និង​ការ​ស្នើសុំ​ពី​បណ្ដា​អ្នក​រត់​នា​ពេល​កន្លង​មក​និង​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នក​រត់​ចម្ងាយ​ៗ​ផង​ដែរ។​

រូបភាព​ Olympic Cambodia

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ AIA PINK RUN​ នេះ​ប្រព្រឹត្តិ​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣​ ខែ​តុលា​ ឆ្នាំ​២០២៤​ នៅ​មុខ​វត្តបទុមវតី​ ក្នុង​រាជធានី​ភ្នំពេញ។​ ម្សិលមិញ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​អ្នក​រត់​រហូត​ជិត​ ៤០០០​នាក់​ឯណោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី