- 2024-10-12 11:04:09
- កីឡាផ្សេងៗ
សហព័ន្ធសូហ្វតិន្នីស៖ ជើងឯកថ្នាក់ជាតិឆ្នាំនេះបានលើកទឹកចិត្តយុវជន និងជំរុញដល់ការហ្វឹកហាត់
- 2024-10-12 11:04:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធសូហ្វតិន្នីស៖ ជើងឯកថ្នាក់ជាតិឆ្នាំនេះបានលើកទឹកចិត្តយុវជន និងជំរុញដល់ការហ្វឹកហាត់
ចន្លោះមិនឃើញ
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នេះហើយកាលពីម្សិលមិញ ខណៈយុវជនក្រោម ១៥ឆ្នាំត្រូវបានលើកទឹកចិត្តឲ្យចូលរួមប្រកួតប្រជែង។
អគ្គលេខាធិការរងសហព័ន្ធសូហ្វតិន្នីសកម្ពុជា លោកស្រី ឃនសាត សាន្នីតា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះគឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបានជួបជុំគ្នា និងដើម្បីបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក។
អគ្គលេខាធិការសហព័ន្ធខាងលើបន្ថែមទៀតថា តបតាមថ្នាក់ដឹកនាំសហព័ន្ធ គណៈកម្មការរៀបចំការប្រកួតបានរៀបចំបញ្ចូលនូវវិញ្ញាសាប្រកួតកម្រិតយុវជន យុវនារី ក្រោមអាយុ ១៥ឆ្នាំ បន្ថែមទៀត។ នេះដើម្បីលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងបន្ទាប់ពីបានហ្វឹកហាត់ប្រចាំថ្ងៃ និងជំរុញឲ្យមានការបណ្តុះបណ្តាលយុវជនថ្នាលឲ្យបានច្រើន ត្រៀមការប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាល និងត្រៀមការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិចាប់ពីថ្ងៃទី៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៤ និងបានបិទបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញនេះនៅទីលានរបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ ចំណាត់ថ្នាក់ចំណាត់ថ្នាក់លេខ១ បានលើ សមាគមកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយ មាស៦ ប្រាក់៣ សំរឹទ្ធ៤ ។ លេខ២ សមាគមកីឡាខេត្តកណ្តាល ឈ្នះះ មាស៤ ប្រាក់៧ សំរឹទ្ធ២ ។ លេខ៣ សមាគមកីឡាខេត្តកំពង់ឆ្នាំង ឈ្នះ មាស១ ប្រាក់២ សំរឹទ្ធ៥៕