- 2024-10-04 03:11:29
- កីឡាផ្សេងៗ
សន្ទុះនៃការចុះឈ្មោះចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបខែធ្នូនេះអាចនឹងឡើងដល់ជាង១ម៉ឺននាក់
- 2024-10-04 03:11:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្ទុះនៃការចុះឈ្មោះចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបខែធ្នូនេះអាចនឹងឡើងដល់ជាង១ម៉ឺននាក់
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប» The 29 Angkor Wat International Half Marathon ឆ្នាំនេះអាចនឹងឡើងដល់ជាង ១ម៉ឺននាក់បើតាមសន្ទុះនៃការចុះឈ្មោះនៅពេលនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះអ្នកចុះឈ្មោះចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបក្នុងខែធ្នូខាងមុននេះមានរហូត ៧០០០-៨០០០នាក់ទៅហើយ។ ក្នុងនោះប្រជាជនកម្ពុជាបានចុះឈ្មោះខ្ទង់៦០០០នាក់ ខណៈបរទេសចុះឈ្មោះបានប្រហែល២០០០នាក់។
អ្នកជំនាញខាងកីឡារូបនេះបន្ថែមទៀតថា តាមសន្ទុះចុះឈ្មោះនេះទម្រាំដល់ពេលវេលារត់មកដល់ចំនួនអ្នកចូលរួមអាចឈានដល់ជាង ១ម៉ឺននាក់។ ព្រោះនៅសល់ពេលវេលាច្រើនខែទៀត យ៉ាងណាទិវារត់ប្រណាំងអន្តរជាតិមួយនេះក៏ធ្លាប់ទទួលបានអ្នករត់រហូតដល់ ១៥០០០នាក់រួចមកហើយអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ កន្លងទៅនេះ។
បញ្ជាក់ដែរថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប » The 29 Angkor Wat International Half Marathon នេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ។ សម្រាប់អ្នកមានបំណងចង់ចូលរួមអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេក Cambodia Events Organizer ឬ តាមលេខទូរស័ព្ទ 015 213 525-069 213 525៕