- 2024-09-23 04:50:03
- កីឡាផ្សេងៗ
លោក ស៊ាន ប៉ូរាត បន្តជាប់ជាប្រធានសហព័ន្ធបាល់បោះអាណត្តិទី៩ ក្រោយបោះឆ្នោតជាកញ្ចប់
- 2024-09-23 04:50:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ាន ប៉ូរាត បន្តជាប់ជាប្រធានសហព័ន្ធបាល់បោះអាណត្តិទី៩ ក្រោយបោះឆ្នោតជាកញ្ចប់
ចន្លោះមិនឃើញ
លោក ស៊ាន ប៉ូរាត បន្តជាប់ជាប្រធានសហព័ន្ធកីឡាបាល់បោះ អាណត្តិទី៩ ឆ្នាំ២០២៤ ដល់ ២០២៨ ក្រោយបោះឆ្នោតជាកញ្ចប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះនៅសាលប្រជុំនាយដ្ឋានកីឡាជំនាញក្នុងពហុកីឡដ្ឋានជាតិ។
ថ្លែងក្នុងថ្ងៃធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ លោក ស៊ាន ប៉ូរាត បានលើកឡើងថា ជំនួសឲ្យគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីនេះសូមធ្វើការប្ដេជ្ញាចិត្តដឹកនាំពង្រឹង ពង្រីកការងារសហព័ន្ធកីឡាបាល់បោះកម្ពុជាដោយផ្អែកលើគោលការណ៍ការពារផលប្រយោជន៍រួម សាមគ្គីភាពផ្ទៃក្នុង និងក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា នឹងខិតខំបំពេញការងារឲ្យបានល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយសាមគ្គីភាពជាមួយថ្នាក់ដឹកនាំសហព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីជាប្រយោជន៍រួមរបស់សហព័ន្ធ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។ បន្តជំរុញការអនុវត្តន៍ការងារជាប្រចាំឲ្យបានល្អប្រសើរមាននិរន្តរភាព និងប្រសិទ្ធភាព។ ជំរុញការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពគណៈកម្មការប្រតិបត្តិ ក្លឹបសមាគមន៍រាជធានី-ខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ដើម្បីធានាប្រសិទ្ធផលការងារឲ្យកាន់តែល្អប្រសើរ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាបាល់បោះបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងធ្វើការបោះឆ្នោតជាកញ្ចប់ចំពោះសមាសភាពគណៈកម្មការប្រតិបត្តិអាណត្តិថ្មីតែម្ដងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំនាយដ្ឋានកីឡាជំនាញក្នុងពហុកីឡដ្ឋានជាតិ។ លោក ស៊ាន ប៉ូរាត ប្រធាន លោក Austin Coledole អគ្គលេខាធិការ លោកស្រី អ៊ុយ ច័ន្ទធីរ៉ាត អគ្គហេរញ្ញិក៕