- 2024-09-16 09:21:10
- កីឡាផ្សេងៗ
ក្លឹបតេក្វាន់ដូ ITF កោះកុង៖ ជាមោទកភាពចំពោះសិស្សៗដែលបានគ្រូធំ ប៉ាល់ ជីវ័ន មកបង្ហាត់ពង្រឹងសមត្ថភាពរយៈពេល២ថ្ងៃ
- 2024-09-16 09:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបតេក្វាន់ដូ ITF កោះកុង៖ ជាមោទកភាពចំពោះសិស្សៗដែលបានគ្រូធំ ប៉ាល់ ជីវ័ន មកបង្ហាត់ពង្រឹងសមត្ថភាពរយៈពេល២ថ្ងៃ
ចន្លោះមិនឃើញ
គ្រូបង្វឹកក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង លោក កែវ សំណាង ថាជាមោទកភាពសម្រាប់សិស្ស និងកីឡាករថ្នាល់ជំនាន់ក្រោយដែលបានគ្រូធំដែលសំបូរបទពិសោធនមកបង្ហាត់ដោយផ្ទាល់ពង្រឹងសមត្ថភាពនារយៈពេល ២ថ្ងៃនេះ។
លោក កែវ សំណាង គ្រូបង្វឹកក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង បានឲ្យដឹងថា សិស្សគុនទាំងធំទាំងតូចរំភើប និងត្រេកអរជាខ្លាំងដែលបានជួបអតីតជើងខ្លាំងសំបូរបទពិសោធ និងជាគ្រូជម្រើសជាតិ ប៉ាល់ ជីវ័ន ជាខ្លាំង។ ពួកគេសប្បាយរីករាយ និងពេញចិត្តជាខ្លាំងដែលបានទទួលបទពិសោធនថ្មីដេលគ្រូធំ និងសិស្សច្បងជម្រើសជាតិបានបង្ហាត់។
ចំណែក ប៉ាល់ ជីវ័ន ដែលជាគ្រូជម្រើសជាតិតេក្វាន់ដូ ITF លើកឡើងថា ឆ្លើយតបនិងការអញ្ជើញរបស់លោក កែវ សំណាង ឲ្យមកជួយពង្រឹងសមត្ថភាពដល់សិស្សគុនពិសេសថ្នាលៗនៅកោះកុងទើបរូបលោក និងកីឡាករជម្រើសជាតិ ៣នាក់ទៀតឆ្លៀតចុះមកផ្ទាល់រយៈពេល២ថ្ងៃ។
អតីតម្ចាស់មេដាយមាសពិភពលោករូបនេះបន្ថែមទៀតថា រយៈពេល២ថ្ងៃនេះលោកបានបង្ហាត់ផ្ដោតខ្លាំងនៅលើមេគុនដែលជាមូលដ្ឋានគ្រឹះរបស់ក្បាច់តេក្វាន់ដូ ITF និងបង្ហាត់លើវិញ្ញាសារប្រយុទ្ធថែមទៀតផងដែរ។ តាមការមើលឃើញរបស់លោក សិស្សៗនៅខេត្តកោះកុងនេះមានឆន្ទៈខ្ពស់ និងទេពកោសល្យច្រើនលើវិញ្ញាសាមេគុនពិសេសភាគច្រើនជានារីទៀតផង។ ក្លឹបខេត្តកោះកុងនេះបើទោះជាទើបបង្កើតរយៈពេលខ្លីក្ដី ប៉ុន្តែមានការរីកចម្រើនខ្លាំងដោយមានសិស្សមកហាត់ច្រើន និងមានការទទួលស្គាល់មកអាណាព្យាបាលរហូតថ្នាក់ដឹកនាំខេត្តតែងតែលើកសរសើរអំពីការឈ្នះមេដាយលើកមុខមាត់ជូនខេត្តនាពេលកន្លងមក។
បញ្ជាក់ដែរថា ក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុងបានអញ្ចើញលោកគ្រូ ប៉ាល់ ជីវ័ន និងកីឡាករជម្រើសជាតិ ៣រូបទៅបង្ហាត់ពង្រឹងសមត្ថភាពដល់សិស្សៗគុននៅទីនោះរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤៕