- 2024-09-12 04:22:58
- កីឡាផ្សេងៗ
លោក ហែម គិរី៖ សមិទ្ធផលមេដាយ ៤គ្រឿងបញ្ជាក់ពីការអភិវឌ្ឍន៍ថ្នាលបានត្រឹមត្រូវ និងមានគុណភាព
- 2024-09-12 04:22:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហែម គិរី៖ សមិទ្ធផលមេដាយ ៤គ្រឿងបញ្ជាក់ពីការអភិវឌ្ឍន៍ថ្នាលបានត្រឹមត្រូវ និងមានគុណភាព
ចន្លោះមិនឃើញ
លោក ហែម គិរី ថាសមិទ្ធផលមេដាយ ៤គ្រឿងឈ្នះនៅប្រទេសថៃ របស់យុវជននៃសហព័ន្ធខ្មែរកីឡាហែលទឹកបានសបញ្ជាក់ពីការអភិវឌ្ឍន៍ល្អត្រឹមត្រូវសមត្ថភាពរីកចម្រើនជាបន្តបន្ទាប់។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធគឺមានចិត្តសប្បាយរីករាយជាខ្លាំងនៅពេលឃើញយុវជនថ្នាលមានភាពរីកចម្រើន និងឈ្នះមេដាយកម្រិតអន្តរជាតិបែបនេះ។ តាមរយៈសមិទ្ធផលទាំងនេះគឺបានបញ្ជាក់ថាអ្វីដែលសហព័ន្ធខំប្រឹងប្រែងលើការបណ្ដុះបណ្ដាលអ្នកបន្តវេនពីរៀមច្បងគឺសហព័ន្ធធ្វើបានត្រឹមត្រូវល្អទើបពួកគេអាចឈានដល់ការឈ្នះមេដាយ។ ទាំងនេះគឺដោយសារក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្លាំងពីប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកឯកឧត្ដម ស៊ុន ចាន់ថុល ផងដែរ។
លោក ហែម គិរី បន្ថែមទៀតថា លោកពិតជាមានមោទកភាពជាខ្លាំងលើប្រភេទកីឡាហែលទឹកពាក់ជើងទា ព្រោះក្រុមកម្ពុជាទើបតែហ្វឹកហាត់ខ្ទង់ ២-៣ឆ្នាំនោះទេ ប៉ុន្តែសមត្ថភាពខ្លាំងឈរក្នុងចំណោមប្រទេសលេចធ្លោនាពេលបច្ចុប្បន្ន។ យ៉ាងណាសហព័ន្ធក៏តែបន្តជំរុញលើការហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀតដែរដល់កីឡាករ កីឡាការិនី ទាំងឈុតធំ និងថ្នាលដើម្បីជាការត្រៀមការប្រកួតកម្រិតអន្តរជាតិនានានៅពេលខាងមុខ។
បញ្ជាក់ដែរថា កីឡាការិនីថ្នាល ហួន ទិត្យដាលីន ឈ្នះមេដាយ ០៤គ្រឿងរួមមាន ប្រាក់ ២ និងសំរឹទ្ធ ២ នៃការប្រកួត SEA WAVE Finswimming Round 4 2024 លើប្រភេទកីឡាហែលទឹកពាក់ជើងទា នៅមជ្ឈមណ្ឌលកីឡា Sport Complex Psu Phuket ប្រទេសថៃ។ មេដាយទាំង៤គ្រឿងនេះទី១ វិញ្ញាសា ៥០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ១ ទី២ វិញ្ញាសា ១០០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ១ ទី៣ វិញ្ញាសា ៥០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់១ និងទី៤ វិញ្ញាសា ១០០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់១ ។ ម្សិលមិញនេះផងដែរលោក ហែល គិរី បានទៅស្វាគមន៍ និងបំពាក់កម្រង់ផ្កាដល់កីឡាការិនី ហួន ទិត្យដាលីន និងគ្រូបង្វឹកផ្ទាល់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕