- 2024-08-27 07:34:52
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហាប់គីដូ៖ គ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកទី២ អំឡុងខែធ្នូ ២០២៤
- 2024-08-27 07:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហាប់គីដូ៖ គ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកទី២ អំឡុងខែធ្នូ ២០២៤
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជាលើកទី២ របស់ខ្លួនអំឡុងខែធ្នូ ឆ្នាំ២០២៤ នេះ ខណៈថ្នាក់ដឹកនាំ និងគ្រូបង្វឹកកំពុងរៀបចំជាបណ្ដើរៗ។
ប្រធានសហព័ន្ធ លោកឧកញ៉ា សៅ សេងហាក់ បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិជាលើកទី២ គ្រោងនឹងធ្វើអំឡុងខែធ្នូខាងមុខនេះ។ ការប្រកួតលើកនេះទៀតសោតនឹងរៀបចំឲ្យមានភាពអធិកអធមជាងឆ្នាំមុន ទាំងការប្រកួត និងពិធីបិទជាដើម។
ចំណែកលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងដែរថា នៅពេលនេះគឺថ្នាក់ដឹកនាំរួមទាំងគ្រូៗកំពុងផ្ដោតលើការហ្វឹកហាត់ដើម្បីតៀមខ្លួនឲ្យបានល្អឆ្ពោះទៅកាន់ការប្រកួតជើងឯកថ្នាក់ជាតិលើកទី២។ ជាមួយគ្នានេះដែរសមាជិកគណៈកម្មការប្រតិបត្តិក៏ពុងរៀបចំលើការងារនេះជាបណ្ដើរៗផងដែរ។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ ធ្លាប់បានធ្វើការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនលើកទី១ កាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងទីលានសូហ្វតិន្នីសនៃពហុកីឡដ្ឋានជាតិ។ ការរៀបចំលើកទី២ នេះគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែមិនទាន់បានបញ្ជាក់ទីតាំងប្រកួតនៅឡើយទេ៕