• 2024-08-23 13:04:34
  • បាល់ទាត់

Gundogan ត្រលប់​មក​កាន់​ Man City វិញ​ជា​ផ្លូវ​ការ​

  • 2024-08-23 13:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Ilkay Gundogan បាន​ចាកចេញ​ពី​ក្លឹប​ Barcelona ត្រលប់​មក​កាន់​ក្លឹប​ Manchester City វិញ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។

តាម​ពិត​ទៅ​ដំណឹង​ក្នុង​ការ​ត្រលប់​មក​វិញ​គឺ​ត្រូវ​បាន​គេ​ដឹងឮ​ប៉ុន្មាន​សប្ដាហ៍​ទៅ​ហើយ​ ព្រោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Gundogan ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​មក​កាន់​ទឹកដី​អង់គ្លេស​ដើម្បី​ជួប​ជា​មួយ​លោក​ Pep Gurdiola ផ្ទាល់​ដើម្បី​ពិភាក្សា​រឿង​ដោះដូរ​នេះ​។

ព័ត៌មាន​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ ការ​ចាកចេញ​របស់​គេ​គឺ​ដើម្បី​ជួយ​ដល់​ Barcelona ក្នុង​ការ​សម្រេច​បំណង​​ទិញ​យក Dani Olmo ពី RB Leipzig ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​មិន​បាន​ធ្វើ​ទៅ​បាន​ ប្រសិន​បើ​ Gundogan មិន​ចាកចេញ​។

កីឡាករ​នេះ​ផ្លាស់មក​កាន់​ Man City ដោយ​មាន​កុងត្រា​រយៈពេល​ ១ឆ្នាំ​។ Gundogan បាន​បង្ហាញភាព​រីករាយ​យ៉ាង​ខ្លាំង​ក្រោយ​ផ្លាស់​មក​ Man City នេះ​។

ចំពោះ​ Man City គឺ​ស្វាគមន៍​​កីឡាករ​នេះ​ជា​ខ្លាំង​ ព្រោះ​​កីឡាករ​នេះ​ធ្លាប់​ជា​កីឡាករ​របស់​ Man City កាល​ពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ឆ្នាំ​២០២៣ ដោយ​ចូល​លេង​បាន​ ៣០៤លើក​ និង​ស៊ុត​ចូល​ ៦០គ្រាប់​៕

ប្រភព៖ mancity អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី