• 2024-08-23 04:03:51
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ប៊ីយ៉ា៖​ កម្ពុជា​អាច​នឹង​មាន​សក្ដានុពល​ខ្លាំង​វិញ្ញាសា​ថ្មី​ HEYBALL​ ខណៈ​ថៃ​ចាប់​ផ្ដើម​សាកល្បង​បណ្ដើរៗ​ត្រៀម​បញ្ជូន​នៅ​ស៊ីហ្គេម​

  • 2024-08-23 04:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប៊ីយ៉ា​កម្ពុជា​ ថា​វិញ្ញាសា​ថ្មី​មួយ​ទៀត​គឺ​ HEYBALL​ នឹង​ត្រូវ​ដាក់​បញ្ចូល​គ្រប់​កម្រិត​នៃ​ការ​ប្រកួត​ស្របពេល​កម្ពុជា​មាន​ធនធាន​សំបូរ​បទ​ពិសោធ​ច្រើន​ ខណៈ​ពេល​នេះ​ប្រទេស​ថៃ​ចាប់​អារម្មណ៍​ផ្ដើម​រៀបចំ​ការ​ប្រកួត​បណ្ដើរៗ​ត្រៀម​បញ្ចូល​ក្នុង​ស៊ីហ្គេម​ទៀត​ផង។​

លោក​ ម៉ារ៉ា សុជាតិ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នឹង​បញ្ចូល​វិញ្ញាសា​ថ្មី​ HEYBALL​ បន្ថែម​ពី​លើ​វិញ្ញាសា​ Snooker Pool ការ៉ុម​ ប្រកួត​នៅ​គ្រប់​កម្រិត​មិន​ថា​ អាស៊ី​ ពិភពលោក​ នៅ​ពេល​ខាង​មុខ​នេះ។​

ចំណែក​ប្រទេស​ថៃ​រៀបចំ​ការ​ប្រកួត​វិញ្ញាសា​ HEYBALL​ ជា​បណ្ដើរៗ​ផង​ដែរ​ដើម្បី​សាកល្បង​ និង​ត្រៀម​បញ្ចូល​វិញ្ញាសា​នេះ​ក្នុង​ស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​ ប្រទេស​ថៃ​បាន​អញ្ជើញ​កម្ពុជា​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​ HEYBALL​ ផង​ដែរ​នៅ​ថ្ងៃ​ទី២៧​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ។​

អគ្គលេខាធិការ​ខាង​លើ​តប​ទៅ​និង​ការ​អញ្ជើញ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ ៣រូប​ទៅ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ថ្មី​នេះ។​ វិញ្ញាសា​ថ្មី​នេះ​សម្រាប់​កម្ពុជា​នឹង​អាច​លេចធ្លោ​ ព្រោះ​កីឡាករ​កម្ពុជា​ប៉ុន្មាន​រូប​ដែល​នឹង​ទៅ​ថៃ​លើក​នេះ​សុទ្ធតែ​មាន​បទ​ពិសោធ​ច្រើន​ពាក់ព័ន្ធ​និង​វិញ្ញាសា​ HEYBALL​ ស្របពេល​ក្នុង​តំបន់​ប្រហាក់ប្រហែល​គ្នា​ប៉ុណ្ណោះ។​

បញ្ជាក់​ដែរ​ថា​ លោក​ លោក ម៉ារ៉ា សុជាតិ លោកស្រី អេង អ៊ីតា ប្រតិភូ​ ប្រតិភូ​រង​ និង​កីឡាករ​ ៣រូប​រួម​មាន​ លោក ដួង ប៊ុនធឿន លោក ម៉ែន សុផានិត លោក នាង សុខមនោ​ នឹង​ត្រូវ​ចូលរួម​ប្រកួត​កម្មវិធី 2024 HEYBALL INTERNATIONAL OPEN THAILAND STOP នៅ​ប្រទេស​ថៃ​ លើ​វិញ្ញាសា​ HEYBALL​ ចាប់​ពី​ថ្ងៃ​ទី២៧​ ខែ​សីហា​ ដល់​ ១​ ខែ​កញ្ញា​ ឆ្នាំ​២០២៤។​ សហព័ន្ធ​ថ្លែង​អំណរគុណ​ហាង​ NT SPORTS​ ផង​ដែរ​ដែល​បាន​ឧបត្ថម្ភ​អាវ​ចូលរួម​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់