- 2024-08-21 07:20:12
- កីឡាផ្សេងៗ
អបអរសាទរមេដាយទី១ របស់ក្រុមតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា បន្ទាប់ពីឈ្នះម្ចាស់ផ្ទះឥណ្ឌា និងម៉ាឡេស៊ី
- 2024-08-21 07:20:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរមេដាយទី១ របស់ក្រុមតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា បន្ទាប់ពីឈ្នះម្ចាស់ផ្ទះឥណ្ឌា និងម៉ាឡេស៊ី
ចន្លោះមិនឃើញ
ចូលរួមត្រេកអរក្រុមតេក្វាន់ដូ ITF កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ដែលជាមេដាយដំបូងនៃការចូលរួមព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី លើកទី១០ ដែលកំពុងធ្វើនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែសីហា ឆ្នាំ២០២៤ នេះ។
នេះបើតាមការឲ្យដឹងពីលោកគ្រូ ប៉ាល់ ជីវ័ន នៅមុននេះកីឡាករកម្ពុជា សម្បត្តិ សុវណ្ណរ៉េន ប្រកួតលើវិញ្ញាសាមេគុន ក្នុងនោះប្រកួតទី១ ឈ្នះម្ចាស់ផ្ទះឥណ្ឌា ដោយលទ្ធផល ៥-០ ឈ្នះដាច់ ប្រកួតទី២ ឈ្នះម៉ាឡេស៊ី ៤-១ និងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្ពុជាចាញ់ម្ចាស់ក្បាច់គុនកូរ៉េខាងជើង លទ្ធផលពិន្ទុ ៣-១។
យ៉ាងណាក្រុមកម្ពុជាមានកីឡាករជាច្រើនរូបទៀតកំពុងធ្វើការប្រកួតនៅថ្ងៃដំបូងនេះ ដូច្នេះលទ្ធផល ឬពិន្ទុឈ្នះ-ចាញ់បែបណាលោកគ្រូ ប៉ាល់ ជីវ័ន និងជម្រាបជូនមហាជនជាបន្តទៀត។ បញ្ជាក់ដែរថា ក្រុមតេក្វាន់ដូ ITF ដែលដឹកនាំទៅប្រកួតដោយផ្ទាល់ពីឯកឧត្ដម កែវ រ៉េមី នៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី លើកទី១០ ឯប្រទេសឥណ្ឌា នេះបញ្ជូនកីឡាករ កីឡាការិនីសរុប ១៧នាក់។ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះជាថ្ងៃបើកឆាកប្រកួតផងដែរ៕