- 2024-08-20 03:42:20
- កីឡាផ្សេងៗ
គង់ ម៉ូណាមិថុរ៉ា៖ សារអបអររបស់សម្ដេចបវរធិបតីជាការបើកប្រវត្តិសាស្ត្រសម្រាប់កីឡាហាប់គីដូ
- 2024-08-20 03:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ម៉ូណាមិថុរ៉ា៖ សារអបអររបស់សម្ដេចបវរធិបតីជាការបើកប្រវត្តិសាស្ត្រសម្រាប់កីឡាហាប់គីដូ
ចន្លោះមិនឃើញ
កីឡាករឆ្នើម គង់ ម៉ូណាមិថុរ៉ា ថាសារអបអរសាទររបស់សម្ដេចបវរធិបតីចំពោះជ័យជម្នះរបស់ក្រុមកីឡាហាប់គីដូជាប្រវត្តិសាស្ត្រសម្រាប់សហព័ន្ធ និងជាការសម្រេចក្ដីស្រមៃរបស់ខ្លួនពីមុនមក។
គង់ ម៉ូណាមិថុរ៉ា រំភើបគ្មានអ្វីប្រៀបផ្ទឹមបាន និងមិននឹកស្មានដល់នោះឡើយចំពោះសារអបអរសាទររបស់សម្ដេចហើយនេះជាប្រវត្តិសាស្ត្រហើយសម្រាប់សហព័ន្ធខ្មែរកីឡាហាប់គីដូ។ ដោយសារកន្លងទៅសហព័ន្ធក៏ដូចជាកីឡាមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ និងស្គាល់ច្រើននោះឡើយ។
កីឡាករឆ្នើមខាងលើនេះបន្ថែមទៀតថា ដោយសារការលំបាកវេទនា និងតស៊ូខំប្រឹងឈរទាំងត្រដាបត្រដួសរបស់សហព័ន្ធគឺរូបគេបានត្រឹមស្រមៃប៉ុណ្ណោះថាថ្ងៃណាមួយមានការអបអរសាទរ និងលើកទឹកចិត្តចំពោះជ័យជម្នះណាមួយដូចប្រភេទកីឡាផ្សេងនេះជាអ្វីដែលខ្លួនបានត្រឹមគិតស្រមៃប៉ុណ្ណោះ។ ប៉ុន្តែក្ដីស្រមៃទាំងនេះក្លាយជាការពិតហើយស្ទើរមិនចង់ជឿតាមរយៈសារអបអររបស់សម្ដេចបវរធិបតីនៅលើបណ្ដាញសង្គមរបស់សម្ដេច។
ជើងខ្លាំងរបស់ហាប់គីដូរូបនេះបន្ថែមទៀតថា សាររបស់សម្ដេចបវរធិបតីនេះជាការជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីឲ្យរឹតតែខំប្រឹងប្រែងតស៊ូឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងជាបន្តទៅទៀត។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤ បានចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ។ ក្នុងនោះកម្ពុជាឈ្នះមេដាយសរុប ៤០គ្រឿងពីការប្រកួត។ នេះជាប្រវត្តិសាស្ត្ររបស់កីឡាហាប់គីដូហើយតាំងពីមកដល់កម្ពុជាអំឡុងឆ្នាំ ១៩៦០ ជាងមកមិនដែលបានប្រកួតជាលក្ខណៈអន្តរជាតិបែបនេះឡើយ។ ជ័យជម្នហមួយនេះសម្ដេចបវរធិបតីបានបង្ហោះសារអបអរសាទរនៅលើហ្វេសបុកសម្ដេចផងដែរកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ៕