- 2024-08-19 08:51:13
- កីឡាផ្សេងៗ
ការប្រកួតជើងឯកអាស៊ីនៅប្រទេសឥណ្ឌា ក្រុមជម្រើសជាតិកម្ពុជាបាត់កីឡាករឆ្នើមមួយចំនួន
- 2024-08-19 08:51:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតជើងឯកអាស៊ីនៅប្រទេសឥណ្ឌា ក្រុមជម្រើសជាតិកម្ពុជាបាត់កីឡាករឆ្នើមមួយចំនួន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF ថាសម្រាប់ការប្រកួតជើងឯកអាស៊ី លើកទី១០ ដែលធ្វើនៅប្រទេសឥណ្ឌាលើកនេះចំពោះក្រុមកម្ពុជាគឺបាត់កីឡាករឆ្នើមមួយចំនួនដែលសុទ្ធតែជាជើងខ្លាំង និងធ្លាប់ឈ្នះមេដាយគ្រប់កម្រិតកន្លងទៅ។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF បានឲ្យដឹងថា ជើងឯកអាស៊ីលើកទី១០ នេះជាការសោកស្ដាយមួយដែរដោយក្រុមកម្ពុជាបាត់កីឡាករឆ្នើមមួយចំនួនដូចជាលោក ប៉ាល់ ជីវ័ន ទ្រី វរលក្ខណ៍ ដែលក្លាយជាគ្រូបង្វឹកទៅហើយ។ ចំណែកកីឡាករមួយចំនួនទៀតក៏បានឈប់ផងដែរ។ អ្នកទាំងនោះសុទ្ធតែជាជើងខ្លាំងធ្លាប់ឈ្នះមេដាយ មាស ប្រាក់ សំរឹទ្ធ គ្រប់កម្រិតការប្រកួតរបស់តេក្វាន់ដូ ITF កន្លងទៅលើឆាកអន្តរជាតិ។
ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា បច្ចុប្បន្នក៏នៅមានកីឡាករចាស់ៗមួយចំនួន និងកីឡាករថ្មីផងដែរ ដែលពួកគេហ្វឹកហាត់យ៉ាងសកម្មលើវិញ្ញាសារបស់ខ្លួនជាច្រើនខែមកហើយ។ ជាក់ស្ដែងការតាមដាននៃការហ្វឹកហាត់ឯកឧត្ដមមើលឃើញវិញ្ញាសាជាច្រើនដែលសង្ឃឹមដណ្ដើមជ័យជម្នះ ប៉ុន្តែក៏មានការបារម្មណ៍ដែរចំពោះប្រទេសប្រកួតប្រជែងដូចជាម្ចាស់ក្បាច់គុនកូរ៉េខាងជើង រុស្សី កាហ្សាក់ស្ថាន បញ្ជូនកីឡាករ កីឡាការិនី មកចូលរួមច្រើនលើកនេះ។
បញ្ជាក់ដែរថា ប្រតិភូ ឯកឧត្ដម កែវ រ៉េមី ដឹកនាំកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ចេញទៅប្រកួតផ្ទាល់តែម្ដង។ សម្រាប់ការប្រកួតជើងឯកអាស៊ី លើកទី១០ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែសីហា ឆ្នាំ២០២៤ ឯប្រទេសឥណ្ឌានេះកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីសរុប ១៧នាក់៕