• 2024-08-19 03:12:29
  • កីឡា​ផ្សេង​ៗ

VKH Rally Racing លទ្ធផល​មិន​គាប់ប្រសើរ​មែន​ ប៉ុន្តែ​កម្ពុជា​មាន​មុខ​ប្រកួតប្រជែង​ជា​មួយ​ក្រុម​ធំៗ​ដែល​ចំណាយ​រាប់​ម៉ឺន​ដុល្លារ​

  • 2024-08-19 03:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ VKH Rally Racing ​របស់​កម្ពុជា​ ថា​បើ​ទោះ​ជា​លទ្ធផល​មិន​ល្អ​គាប់ប្រសើរ​ដូច​នូវ​អ្វី​ដែល​ចង់​បាន​ក្ដី​ ប៉ុន្តែ​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​វិស័យ​ Rally ​រហូត​មាន​មុខ​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ក្រុម​ខ្លាំងៗ​ និង​ចំណាយ​លុយ​ច្រើន​លើ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​លើក​នេះ។​

កីឡាករ វង្ស គឹមហួត បាន​ឲ្យ​ដឹង​ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​ថា​ ពិត​ជា​រឿង​សោកស្ដាយ​ និង​នឹកស្មាន​មិន​ដល់​ចំពោះ​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ពោល​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ល្អ​គ្រប់​យ៉ាង​ទៅ​ហើយ​តែ​ឈាន​ដល់​ថ្ងៃ​ប្រកួត​ជួប​បញ្ហា​ជា​បន្តបន្ទាប់។​ បញ្ហា​អំឡុង​ពេល​ប្រណាំង​នោះ​មាន​ដូច​ជា​បញ្ហា​ម៉ាស៊ីន​ បញ្ហា​ប្រអប់លេខ​ នាំ​ឲ្យ​កម្ពុជា​មន​បញ្ហា​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ក្រុម​ការងារ​ផ្នែក​ Support ​លំបាក​ខ្លាំង​ជាងលើក​មុនទៅ​ទៀត។

លទ្ធផល​មិន​ល្អ​ដូច​ទៅ​និង​ការ​រំពឹង​ទុក្ខ​ក្ដី​ ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​ថា​កម្ពុជា​មាន​ភាព​រីកចម្រើន​ទាំង​សមត្ថភាព​ បច្ចេកទេស​រហូត​អាច​ចូលរួម​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ធំៗ​ដែល​ចំណាយ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​លើ​វិស័យ​កីឡា​ Rally ​ផ្សេងៗ​ទៀត​បាន។​ កម្ពុជា​បច្ចុប្បន្ន​ក៏​ជា​ឧបសគ្គ​មួយ​សម្រាប់​ក្រុម​ដទៃ​ដែរ​មិន​ដូច​ពី​មុន​នោះ​ឡើយ។​

បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ ឆ្នាំ២០២៤​ ( Asia Cross Country Rally 2024 ) ចំពោះ​លទ្ធផល​លេខ១ បានទៅក្រុមប្រណាំង Toyota Gazoo Racing Thailand លេខ២ និងលេខ៣ បានលើក្រុមប្រណាំង Isuzu Suphan លេខ៤ ក្រុមប្រណាំង Toyota Gazoo Racing Indonesia និងលេខ៥ ក្រុមប្រណាំង Mitsubishi Ralliart រីឯក្រុម VKH Racing កម្ពុជា ទទួលបាន លេខ៨ Class សាំង និងឈ្នះពាន Special Award ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី