• 2024-08-14 05:39:40
  • កីឡា​ផ្សេង​ៗ

តារារ៉េប​ ​វណ្ណដា៖​ ការ​បាន​ទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើក​នេះ​ជា​ការ​ឈ្នះ​មួយ​ទៀត​ហើយ​សម្រាប់​កម្ពុជា​

  • 2024-08-14 05:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​រ៉េប​ល្បី​ឈ្មោះ​ វណ្ណដា​ ថា​ការ​សម្ដែង​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​ដែល​ជា​ព្រឹត្តិការណ៍​ធំ​លើ​ពិភពលោក​លើក​នេះ​ជា​ការ​ឈ្នះ​មួយ​ទៀត​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ និង​មាន​មោទកភាព​ដែល​បាន​ធ្វើ​រឿង​មួយ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

វណ្ណដា​ បាន​ឲ្យ​ដឹង​ពេល​មក​ដល់​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​ កាល​ព្រឹក​មិញ​នេះ​ថា​ រូប​គេ​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​ដែល​បាន​នាំ​យក​ទង់ជាតិ​ខ្មែរ​ នាំ​យក​ភាសា​ខ្មែរ​ ទៅ​បង្ហាញ​លើ​ឆាក​ដ៏​ធំ​នៃ​ព្រឹត្តិការណ៍​បិទ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ ឯ​ប្រទេស​បារាំង។​

រូបភាពហ្វេសបុក វណ្ណដា

តារា​រ៉េប​ល្បី​ឈ្មោះ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​សម្ដែង​នៅ​ព្រឹត្តិការណ៍​ធំ​ឯ​ប្រទេស​បារាំង​នេះ​ជា​ការ​ឈ្នះ​មួយ​ទៀត​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​ដែល​រូប​គេ​ក៏​ដូច​ជា​ក្រុម​ការងារ​បារមី​ធ្លាប់​បាន​ធ្វើ​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​ពិសេស​គឺ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។​

រូបភាពផេកអន្តរជាតិ

វណ្ណដា​ ក៏​មិន​​ភ្លេច​ឡើយ​ចំពោះ​ការ​ស្រឡាញ់​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ និង​ការ​អបអរសាទរ​មួយ​នេះ​ហើយ​រូប​គេ​សង្ឃឹម​ថា​នឹង​មាន​ការ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំៗ​ផ្សេងៗ​បន្ត​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​តារាចម្រៀង​មក​ពី​ខេត្ត​ព្រះសីហនុ​ សូម​ថ្លែង​អំណរគុណ​សម្ដេច​តេជោ​ សម្ដេច​ធិបតី​ ដែល​បាន​អបអរសាទរ​ចំពោះ​ការ​សម្ដែង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​លើ​ឆាក​កីឡា​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះ។​

រូបភាពផេកអន្តរជាតិ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ លើក​ទី៣៣​ ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ហើយ​កាល​ពី​ថ្ងៃ​ទី១១​ ខែ​សីហា​ ឆ្នាំ​២០២៤។​ តារា​ចម្រៀង​រ៉េប​របស់​កម្ពុជា​ វណ្ណដា​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សម្ដែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ធំ​ដែល​មាន​ជាង​ ២០០​ប្រទេស​លើ​ពិភពលោក​មក​ប្រកួតប្រជែង​ផង​ដែរ​ក្នុង​​ពិធី​បិទ​មួយ​នេះ។​ ប្រតិភូ​ គ្រូ​បង្វឹក​ និង​អត្តពលិក​កីឡា​របស់​កម្ពុជា​ក៏​នឹង​ត្រឡប់​មក​ដល់​មាតុភូមិ​នៅ​ល្ងាច​ថ្ងៃ​ទី១៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​ផង​ដែរ៕​

រូបភាពផេកអន្តរជាតិ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី