• 2024-08-12 09:33:00
  • បាល់ទាត់

Man Utd កាន់​តែ​ខិត​ជិត​យក​បាន​​កីឡាករ​២​រូប​​​ពី Bayern ហើយ​

  • 2024-08-12 09:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បិសាច​ក្រហម​ Manchester United កាន់​​តែ​ខិត​ជិត​​ក្នុង​ការ​នាំ​យក​​​ខ្សែការពារ​ទាំង​​២​រូប​ពី Bayern Munich ហើយ​​គឺ​​​ Matthijs de Ligt និង​​ Noussair Mazraoui ​ដែល​អាច​នឹង​មាន​តម្លៃ​សរុប​ប្រមាណ​ជា​​៥០​លាន​ផោន​។

បើ​តាម​របាយការណ៍​ដែល​ BBC ទទួល​បាន​​ Bayern បាន​ព្រម​ព្រៀង​ជាមួយ​​តម្លៃ​​ប្រមាណ​៣៨,៦​លាន​ផោន និង​តម្លៃ​បន្ថែម​លើ​លក្ខខណ្ឌ​ផ្សេង​៤,៣​លាន​ផោន​បន្ថែម​ទៀត​លើ​​ការ​ផ្ទេរ​​ខ្សែការពារ de Ligt ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik Ten Hag កាល​ឆ្នាំ ២០១៩ ហើយ​​ពេល​នោះ​គេ​បាន​ជួយ Ajax ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League ថែម​ទៀត​ផង​។ ជាមួយ​គ្នា​នោះ​បិសាច​ក្រហម និង​​ក្រុម​​ដែល​មាន​​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​មួយ​នេះ​ក៏​បាន​ព្រម​ព្រៀង​គ្នា​លើ​ការ​ផ្ទេរ​ខ្សែការពារ​ជម្រើស​ជាតិ​ម៉ារ៉ុក​ Mazraoui ​ក្នុង​​មត្លៃ​​ប្រមាណ​១២,៩​លាន​ផោន​ផង​ដែរ​។

បិសាច​ក្រហម​មាន​គោលបំណង​​យក​ខ្សែការពារ​កណ្ដាល​​ និង​ខ្សែការពារ​​ស្លាប​ស្ដាំ​ខាង​លើ​ដើម្បី​មក​ពង្រឹង​ក្រុម​ក្នុង​កា​រប្រជែង​ពាន​ខណៈ​ដែល​​វត្តមាន​របស់ Mazraoui ​គឺ​ដើម្បី​ត្រៀម​ជំនួស​ Aaron Wan-Bissaka ដែល​គ្រោង​ចាកចេញ​ទៅ​កាន់​ West Ham ​ដែល​នឹង​ធ្វើ​តេស្ត​សុខភាព​នា​ថ្ងៃ​ច័ន្ទ​នេះផងដែរ​។ ​

​ក្រៅ​ពី​ខ្សែការពារ​ទាំង​ពីរ​ខាង​លើ បិសាច​ក្រហម​ ក៏​កំពុង​តែ​តាម​ប្រមាញ់​យក​ខ្សែការពារ​របស់ Everton គឺ​កីឡាករ​វ័យ​ក្មេង Jarrad Branthwaite ​ថែមទៀត​ផង។

ខ្សែការពារ​ទាំង​ពីរ De Ligt និង Mazraoui ​នឹង​ចាប់ដៃ​គូ​​គ្នា​លេង​នៅ​តំបន់​​ខាង​ក្រោម​ជាមួយ​អ្នក​ចាំទី Andre Onana ដែល​​ពួកគេ​ធ្លាប់​លេង​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ​កាល​នៅ Ajax ។ De Ligt បាន​ចូលរួម​ជាមួយ Juventus ​កាល​ឆ្នាំ ២០១៩ ក្នុង​តម្លៃ​៦៧,៥​លាន​ផោន​ ហើយ​ក្រោយ​មក​​ខ្សែការពារ​ស្លាប​រូប​នេះ​ក៏​បាន​ឈ្នះ​ពាន​ Serie A និង Copa Italia ក្នុង​ការ​បង្ហាញ​ខ្លួន​១១៧ ប្រកួត​ និង​បាន​ទៅ​ចូល​រួម​ជាមួយ Bayern Munich ក្នុង​តម្លៃ ៦៥​,៦​លាន​ផោន ​កាល​ឆ្នាំ​២០២២ ​នៅ​អាល្លឺម៉ង់​គេ​បង្ហាញ​ខ្លួន​បាន​សរុប​៧៣​ប្រកួត​និង​ជួយ​ឲ្យ​ Bayern ឈ្នះ  Bundesliga ផងដែរ​៕​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី