• 2024-08-02 07:39:49
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ វ៉ាត់​ ចំរើន ជំរុញ​ម្ចាស់​ផ្ទះ​ទទួល​បន្ទុក​ប្រកួត​កីឡា​ជាតិ​ លើកទី៤​ ឲ្យ​រៀបចំ​រត់​ភ្លើងគប់​មុន​ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ភ្នំពេញ​

  • 2024-08-02 07:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ បាន​ជំរុញ​ និង​ផ្ដល់​អនុសាសន៍​លើក​ទឹកចិត្ត​ដល់​បណ្ដា​ខេត្ត​ទាំង​៤​ ដែល​នឹង​ត្រូវ​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​ ឲ្យ​មាន​រៀបចំ​ជា​ពិធី​រត់​ភ្លើងគប់​ក្នុង​ខេត្ត​របស់​ខ្លួន​ដើម្បី​បំផុស​ និង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩​ តុលា​ ដល់​ ៨​ វិច្ឆិកា​ ២០២៤​ នេះ។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​ជា​មួយ​នាយ​បេសកកម្ម​ទាំង​ ៤ខេត្ត​ និង​បណ្ដា​សហព័ន្ធ​ពាក់ព័ន្ធ​ព្រឹកមិញ​នេះ​ឯកឧត្ដម​ វ៉ាត់​ បាន​លើក​ឡើង​ពី​ផែនការ​ធំៗ​មាន​ទាំង​ពិធី​បើក-បិទ​ និង​ការ​សម្ដែង​ផ្សេងៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៤​ ខាង​មុខ​នេះ។​

ជា​មួយ​គ្នា​នោះ​ដែរ​ឯកឧត្ដម​ផ្ដល់​អនុសាសន៍​ និង​បំផុស​លើក​ទឹកចិត្ត​ដល់​ប្រធាន​មន្ទីរ​ទាំង​ ៤ខេត្ត​រួម​មាន​ខេត្ត​កែប​ ស្វាយរៀង​ ព្រះសីហនុ​ និង​កំពង់ឆ្នាំង​ ឲ្យ​រៀបចំ​លើ​ផែនការ​ធ្វើ​ពិធី​រត់​ភ្លើងគប់​អបអរ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ជាតិ​ផង​ និង​បំផុស​ចលនា​ស្រឡាញ់​លើកស្ទួយ​ផង។​ ពាក់ព័ន្ធ​ និង​ឧបករណ៍​ក៏​ដូច​ជា​បច្ចេកទេស​រៀបចំ​ផ្សេងៗ​យ៉ាងណា​គឺ​មាន​ការ​សហការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ (NOCC)ផង​ដែរ។​

បញ្ជាក់​ផង​ដែរ​ថា​ ព្រឹក​ថ្ងៃ​ទី២​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដឹកនាំ​ដោយ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​បើក​កិច្ចប្រជុំ​លើក​ទី១​ ជា​មួយ​នាយ​បេសកកម្ម​ និង​សហព័ន្ធ​កីឡា​ជាតិ​ដែលពាក់ព័ន្ធ​នៅ​សាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា។​ ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី២​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៩​ ខែ​តុលា​ ដល់​ ៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី