• 2024-08-01 09:21:27
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត៖​ នាំ​តារា​ច្នៃ​ឡាន​ពិភពលោក​ Akira Nakai San ​ផ្អើល​អ្នក​លេង​ឡាន​នៅ​កម្ពុជា​

  • 2024-08-01 09:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​ ឯកឧត្ដម​ ទៀ​ ស្យាម​ នាំ​តារា​ច្នៃ​ឡាន​ពិភពលោក​ Akira Nakai San​ មក​កម្ពុជា​ធ្វើ​ឲ្យ​ផ្អើល​អ្នក​លេង​ឡាន​ និង​ពេញ​ប្រព័ន្ធ​ Social​ ខណៈ​មាន​អ្នក​មក​មើល​ច្រើន​ពី​ទឹកដៃ​កែច្នៃ​ផ្ទាល់​កាល​ពី​ព្រឹកមិញ​នៅ​ RWB Cambodia។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ ទៀ​ ស្យាម​ បាន​ឲ្យ​ដឹង​ថា​ ទម្រាំ​អាច​ទាក់ទង​ និង​អញ្ជើញ​លោក​ Akira Nakai San​ មក​កាន់​ប្រទេស​កម្ពុជា​បាន​គឺ​ចំណាយ​ពេល​ខ្ទង់​ ២ឆ្នាំ​ឯណោះ។​ មួយ​វិញ​ទៀត​គឺ​ឯកឧត្ដម​ទៅ​ប្រទេស​ជប៉ុន​ដោយ​ផ្ទាល់​ជា​ច្រើន​ដង​ទៀត​ផង។​

លោក​ Akira Nakai San (ឆ្វេង)

ថ្លែង​ក្នុង​ពេល​សម្ពោធ​ RWB Cambodia ព្រឹកមិញ​នេះ​ឯកឧត្ដម​បន្ថែម​ទៀត​ថា​ នេះ​ជា​មោទកភាព​មួយ​សម្រាប់​កម្ពុជា​ផង​ដែរ​ដែល​កំពូល​អ្នក​ច្នៃ​ឡាន​ពិភពលោក​បាន​មក​កម្ពុជា​ និង​ធ្វើ​ការ​កែច្នៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ។​

រូបភាពហ្វេសបុក RWB

តាម​រយៈ​ការ​អញ្ជើញ​មក​របស់​លោក​ Akira Nakai San​ និង​ជំរុញ​លើ​កែច្នៃ​ឡាន​នៅ​កម្ពុជា​មាន​កាន់​តែ​ច្រើន​ និង​អាច​ឈាន​ទៅ​ដល់​ការ​ប្រកួត​ប្រណាំង​ឡាន​បែប​នេះ​ស្រប​ច្បាប់​ និង​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ។​ ដោយ​សារ​ឯកឧត្ដម​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​ស្រាប់​ផង​នោះ​ឯកឧត្ដម​នឹង​ជំរុញ​រៀបចំ​ឲ្យ​មាន​ជា​ការ​ប្រកួត​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ដើម្បី​បណ្ដុះ​ធនធាន​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ឲ្យ​មាន​កាន់តែ​ច្រើន​ឈាន​ដល់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ លោក​ Akira Nakai San​ គឺជា​ជនជាតិជប៉ុន និង​ជា​កំពូល​អ្នក​កែច្នៃ​ឡាន​លំដាប់​ពិភពលោក​ដែល​មាន​កេរ្តិ៍ឈ្មោះ​ និង​ស្នាដៃ​ជា​ខ្លាំង​លើ​វិស័យ​កែច្នៃ​ឡាន​នេះ។​ លោក​បាន​ដល់​កម្ពុជា​កាល​ពី​ម្សិលមិញ​ដើម្បី​ចូលរួម​សម្ពោធ​ក្រុមហ៊ុន​ RWB Cambodia និង​កែច្នៃ​ឡាន​ជូន​ឯកឧត្ដម​ ទៀ ស្យាម​ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី