- 2024-08-01 07:36:25
- កីឡាផ្សេងៗ
ការប្រកួត World Kabaddi ដែលគ្រោងធ្វើនៅកម្ពុជាបានសម្រេចប្ដូរទៅរៀបចំនៅឥណ្ឌាវិញហើយ
- 2024-08-01 07:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួត World Kabaddi ដែលគ្រោងធ្វើនៅកម្ពុជាបានសម្រេចប្ដូរទៅរៀបចំនៅឥណ្ឌាវិញហើយ
ចន្លោះមិនឃើញ
នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធកាប៉ាឌីពិភពលោក (World Kabaddi) ថាការប្រកួតដែលគ្រោងធ្វើថ្ងៃទី២០ ដល់ ២៥ ខែសីហា ឆ្នាំ២០២៤ នៅកម្ពុជាត្រូវផ្លាស់ប្ដូរទៅរៀបចំនៅឯប្រទេសឥណ្ឌាវិញហើយ។
លោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាប៉ាឌីពិភពលោក បានសម្រេច និងប្រកាសជាសាធារណៈថាការប្រកួតកីឡាកាប៉ាឌីពិភលោក ដែលគម្រោងធ្វើនៅកម្ពុជាចុងខែសីហា ឆ្នាំ២០២៤ នេះត្រូវផ្លាស់ប្ដូរទីកន្លែងប្រកួតទៅប្រទេសឥណ្ឌាជំនួសវិញហើយ។
អគ្គលេខាធិការខាងលើបន្ថែមទៀតថា ព្រឹត្តិការណ៍ដែលនឹងផ្សព្វផ្សាយកីឡាបែបទេសចរណ៍នេះរំពឹងអាចរកចំណូលចូលមកកម្ពុជាខ្ទង់ ៥០ម៉ឺនដុល្លារ និងលើកស្ទួយវិស័យទេសចរណ៍បានមួយកម្រិតទៀតផងដែរ។ យ៉ាងណាដោយសារមានបញ្ហាមួយចំនួនលោក S.T. Arasu នៅពេលនេះសម្រេចផ្អាកការរៀបចំនៅកម្ពុជាហើយ។
បញ្ជាក់ដែរថា តាមផែនការនៃការប្រកួតកីឡាកាប៉ាឌីពិភពលោកនេះនឹងមាន ១៧ ប្រទេសចូលរួមដែលសរុបកីឡាករ កីឡាការិនី ចំនួន ៤០០នាក់៕