- 2024-07-24 08:58:05
- កីឡាផ្សេងៗ
លំបាកបន្តិចតែសហព័ន្ធខ្មែរកីឡាហាប់គីដូ តស៊ូរហូតសម្រេចឱកាសចេញទៅប្រកួតជើងឯកពិភពលោក
- 2024-07-24 08:58:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំបាកបន្តិចតែសហព័ន្ធខ្មែរកីឡាហាប់គីដូ តស៊ូរហូតសម្រេចឱកាសចេញទៅប្រកួតជើងឯកពិភពលោក
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងទៅចូលរួមការប្រកួតព្រឹត្តិការណ៍ជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) ពីថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសថៃ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបទាំងអស់ ២៤នាក់នឹងចេញដំណើរតាមឡានទៅចូលរួមការប្រកួតជើងឯកពិភពលោកនៅប្រទេសថៃ អំឡុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
អគ្គលេខាធិការខាងលើលើកឡើងទៀតថា នេះជាលើកទី១ ហើយសម្រាប់ក្រុមកីឡាហាប់គីដូកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅប្រទេសថៃនេះ។ ចំពោះការចំណាយលើការងារចុះឈ្មោះប្រកួត ស្នាក់នៅ ធ្វើដំណើរ ហូបចុក អស់ខ្ទង់ជាង ៦,០០០ដុល្លារ។
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ការចំណាយទាំងនេះគឺបានមកពីការប្រមែប្រមូលគ្នានៃការសាមគ្គីរបស់សហព័ន្ធក្នុងនោះមានការឧបត្ថម្ភថវិកាមួយចំនួនពីលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ លោកអនុប្រធាន គណៈកម្មាធិការប្រតិបត្តិ និងអាណាព្យាបាលរបស់កីឡាករ កីឡាការិនីផ្ទាល់ផងទើបមានលទ្ធភាពចេញទៅលើកនេះ។ យ៉ាងណាការចេញទៅនេះមានការត្បិតត្បៀត និងសន្សំសំចៃខ្លាំងដើម្បីកាត់បន្ថយការចំណាយច្រើន ព្រោះសហព័ន្ធមានការលំបាកមិនមានជំនួយណាក្រៅតែពីធនធានសហព័ន្ធខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងចេញទៅប្រកួតជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) នៅប្រទេសថៃ នៅថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។ កម្ពុជានឹងបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ និងប្រតិភូ គ្រូបង្វឹក សរុប ២៤នាក់៕